ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចាប់ចិនរឿងគ្រោះថ្នាក់ចរាចរណ៍សោះ ធ្លាយរកឃើញគ្រឿងញៀនមិនចេះតិច

    BY Khmernote Media June 4, 2019
    ចាប់ចិនរឿងគ្រោះថ្នាក់ចរាចរណ៍សោះ ធ្លាយរកឃើញគ្រឿងញៀនមិនចេះតិច

    រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងនៅចំណុចផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ដោយបុរសជនជាតិចិនម្នាក់បានបើករថយន្តបុកនឹងរ៉ឺម៉កកង់៣ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការឆែកឆេរ បែរជារកឃើញគ្រឿងញៀនជាង១ម៉ឺនគ្រាប់ ទម្ងន់ជាង៦គីឡូក្រាមទៅវិញ។

    តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នោះបង្កឡើងដោយរថយន្តម៉ាក LEXUS RX 350 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AW-4332 បើកបរដោយបុរសជនជាតិចិន ឈ្មោះ អៅ មីង អាយុ៣០ឆ្នាំ បានបើកទៅបុករ៉ឺម៉កកង់បីមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ហើយព្យាយាមបើករត់គេច តែភ្លាមនោះកម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ ដោយបានឃាត់ខ្លួនជនបង្កភ្លាមៗតែម្តង។

    ក្រោយពីបានធ្វើការត្រួតពិនិត្យ សមត្ថកិច្ចឃើញនៅក្នុងរថយន្តរបស់ជនបង្កមានកាបូបយួរមួយ ។ ក្នុងនោះមានកញ្ចប់កាហ្វេចំនួន៦ដុំ ដោយមានការសង្ស័យសមត្ថកិច្ចបានហែកមើលឃើញមានថ្នាំគ្រាប់ពណ៌ទឹកសមុទ្រ រូបតុក្កតា សញ្ញាក្បាលខ្មោចច្រើនគ្រាប់ សង្ស័យជាសារធាតុញៀន ។

    ភ្លាមនោះសមត្ថកិច្ចបានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីធ្វើតេស្ត និងជាលទ្ធផលបង្ហាញអោយឃើញថា ជាថ្នាំញៀនប្រភេទ M.A /M.D (អិចស្រ្តាស៊ី) ថ្នាំគ្រវី ។ ក្រោយមកសមត្ថកិច្ចបានសួរចម្លើយនិងពន្លាតដែនសមត្ថកិច្ចបន្តធ្វើការឆែកឆេរដល់លំនៅដ្ឋានជនសង្ស័យស្ថិតនៅខណ្ឌច្បារអំពៅ ។

    កិច្ចប្រតិបត្តិការបន្តនេះដោយមិនមានលទ្ធផលរុករកឃើញអ្វី និងការស្តាប់ចម្លើយសារភាព ជនសង្ស័យមិនបានប្រាប់អំពីបក្ខពួកទេ ទើបសមត្ថិច្ចបានធ្វើកំណត់ហេតុនៃការឆែកឆេរ ព្រមទាំងដកហូតថ្នាំញៀនប្រភេទអិចស្តាស៊ីចំនួន ១១,៦៨០គ្រាប់ ទម្ងន់ជាង៦គីឡូក្រាម ។ សមត្ថកិច្ចកំពុងជំរុញនូវវិធានការជំនាញសួរចម្លើយដើម្បីបន្តយកបក្ខពួកនិងវត្ថុតាងបន្ថែមទៀត៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay