ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    UN ស្នើឲ្យថៃកាត់បន្ថយជិះឡាន-ម៉ូតូ ហើយងាកមកជិះទូកវិញ ទើបចរាចរណ៍មិនស្ទះ

    BY Khmernote Media June 7, 2019
    UN ស្នើឲ្យថៃកាត់បន្ថយជិះឡាន-ម៉ូតូ ហើយងាកមកជិះទូកវិញ ទើបចរាចរណ៍មិនស្ទះ

    កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) បានស្នើឲ្យថៃប្រើប្រាស់ទូកដើរដោយថាមពលអគ្គិសនី ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងការបំពុលបរិស្ថាន ដែលកំពុងកើតមាននៅក្នុងទីក្រុងបាងកក។ ការថ្លែងរបស់ UNEP បានធ្វើឡើងនៅក្នុងវេទិកា​ “ថ្ងៃសម្រាប់បរិស្ថានពិភពលោក” ដែលបានរៀបចំឡើងនៅក្នុងប្រទេសថៃ ក្រោមប្រធានបទស្តីអំពី “ផលប៉ះពាល់នៃយានយន្តចំពោះបរិស្ថានទីក្រុង”។ តាមលោក Bert Fabian ប្រធាន UNEP​​ បានអះអាងថា ការប្រើប្រាស់ទូកដើរដោយថាមពលអគ្គិសនីជាដំណោះស្រាយដ៏ល្អបំផុតមួយ ដើម្បីដោះស្រាយបញ្ហាបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរដែលកំពុងកើតមានក្នុងក្រុងបាងកកនាពេលបច្ចុប្បន្ននេះ។

    លោកបានបន្តថា នៅក្នុងទីក្រុងបាងកកមានប្រឡាយទឹកជាច្រើនដែលជាសក្តានុពលសម្រាប់ប្រើប្រាស់ទូកជាមធ្យោបាយធ្វើដំណើរ។ ដូចនេះបើថៃអាចប្រើប្រាស់ទូកដើរដោយថាមពលអគ្គីសនី គេរំពឹងថាអ្នកដំណើរជាច្រើននឹងងាកមកជិះទូកនេះវិញ ខណៈដែលវាគ្មានផលប៉ះពាល់ចំពោះបរិស្ថានច្រើននោះទេ។ សូមបញ្ជាក់ថា ទីក្រុងបាងកកបានប្រឈមនឹងការបំពុលបរិស្ថានយ៉ាងខ្លាំងកាលពីពេលថ្មីៗនេះដូចជាមានផ្សែងពុល និងខ្យល់កខ្វក់នៅក្នុងបរិយាកាសកម្រិតខ្ពស់ ខណៈដែលបញ្ហានេះត្រូវបានគេរាយការណ៍ថា ៥២% បង្កឡើងដោយការប្រើប្រាស់យានយន្ត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nationmultimedia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay