ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសចំនួន២នាក់ ត្រូវរន្ទះបាញ់ស្លាប់ ខណៈកំពុងជ្រកភ្លៀងក្នុងខ្ទមក្បែរដើមត្រសេក ស្ថិតក្នុងសង្កាត់សៀមរាប

    BY Khmernote Media June 6, 2019
    បុរសចំនួន២នាក់ ត្រូវរន្ទះបាញ់ស្លាប់ ខណៈកំពុងជ្រកភ្លៀងក្នុងខ្ទមក្បែរដើមត្រសេក ស្ថិតក្នុងសង្កាត់សៀមរាប

    លោក ឆឹង សុភា អធិការរងនគរបាលក្រុងសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ២រសៀល នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីរន្ទះបាញ់មួយបានកើតឡើង នៅចំណុចផ្លូវគ្រួសក្រហមទៅភ្នំក្រោម ក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប បណ្ដាលឲ្យបុរសចំនួន២នាក់បានស្លាប់ភ្លាម ខណៈដែលជនរងគ្រោះកំពុងដឹកទឹកសុទ្ធដើរលក់ ជួនមេឃភ្លៀង ហើយភ្លាមៗនោះ ជនរងគ្រោះបានចូលទៅជ្រកក្នុងរោងតាមចិញ្ចើមផ្លូវ ក្បែរដើមត្រសេក ។

    លោកឆឹង សុភា បានឲ្យដឹងទៀតថា ជនរងគ្រោះទី១ មាន ឈ្មោះ សាយ ប៊ុនតាន់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរដឹកទឹកសុទ្ធលក់ រស់នៅភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប {ពាក់អាវពណ៌ត្រាវ} និង ជនរងគ្រោះទី២ ឈ្មោះ ផា វី អាយុ ៣៩ ឆ្នាំ ជាអ្នករស់នៅព្រែកទាល់ ខេត្តបាត់ដំបង។

    បើតាមការឲ្យដឹងពីសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ជាបងប្អូនជីដូនមួយនឹងគ្នា ហើយជនរងគ្រោះទី២ ទើបតែត្រឡប់មកពីប្រទេសថៃ ហើយមកស្នាក់នៅបណ្តោះ អាសន្នជាមួយជនរងគ្រោះ ក្នុងបំណងរកការងារធ្វើនៅខេត្ត សៀមរាប ប៉ុន្តែរកការងារមិនទាន់បានផង ក៏ត្រូវរងគ្រោះដល់ជីវិតតែម្តង ៕

    ប្រភព: មន្ទីរព័ត៌មានខេត្តសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay