ខ្មែរណូត

ស្វែងរក

  • សង្គម

    មេប៉ុស្តិ៍ឃុំពាមប្រធ្នោះ ត្រូវដកតំណែងភ្លាមៗក្រោយរារាំងពលរដ្ឋមិនអោយហូបនំបញ្ចុក

    BY Khmernote Media June 6, 2019
    មេប៉ុស្តិ៍ឃុំពាមប្រធ្នោះ ត្រូវដកតំណែងភ្លាមៗក្រោយរារាំងពលរដ្ឋមិនអោយហូបនំបញ្ចុក

    មុននេះបន្តិចយោងតាមការប្រកាសរបស់ឯកឧត្តម គួច ចំរើន ភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា លោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះ ខេត្តកំពង់ចាម ដែលបានចុះទៅរារាំងសិទ្ធិសេរីភាពរបស់ប្រជាជន ក្នុងការហូបនំបញ្ចុកនោះ ត្រូវបានដកចេញពីតំណែងហើយ។

    លោក គួច ចំរើន បានសរសេររៀបរាប់ថា៖ “ខ្ញុំបាទ គួច ចំរើន អភិបាលខេត្តកំពង់ចាម បន្ទាប់ពីបានឃើញវីដេអូឃ្លិបនេះ ខ្ញុំពិតជាមានការសោកស្តាយជាខ្លាំង និងសូមអភ័យទោស ចំពោះសកម្មភាពរបស់ លោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះ ដែលបានចុះទៅរារាំងសិទ្ធិសេរីភាពរបស់ប្រជាជន ក្នុងការហូបនុំបញ្ចុក ។ គណ:បញ្ជាការឯកភាពខេត្ត បានសម្រេចដកតួនាទី លោក ហេង ប៊ុនថន មកកាន់ស្នងការនគរបាលខេត្ត ។ សូមបងប្អូនប្រជាជន អញ្ជើញហូប នំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ ដោយក្តីរីករាយ”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay