ប្រសិនបើអ្នកទទួលទានទឹកក្នុងកំឡុងពេលទាំងនេះ អ្នកនឹងជួបប្រទះនូវបញ្ហាគ្រោះថ្នាក់ចំពោះសុខភាពជាមិនខាន
- March 19, 2018
មានមនុស្សតិចណាស់ដែលទៅហាត់ប្រាណ ឬទទួលទានអាហារដោយមិនទទួលទានទឹក។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានសារធាតុរាវច្រើនពេកក្នុងកំឡុងពេលពេញមួយថ្ងៃអាចបង្កទៅជាបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន។ ប៉ុន្តែក៏មិនមែនមានន័យថា ការទទួលទានសុទ្ធតែផ្ដល់ផលប៉ះពាល់គ្រប់ពេលដែរ គឺមានតែការទទួលទានក្នុងកំឡុងពេលដូចខាងក្រោមប៉ុណ្ណោះដែលបង្កគ្រោះថ្នាក់ដល់សុខភាព ៖
១. ភ្លាមមុនពេលចូលគេង ៖ យ៉ាងហោចណាស់មានហេតុផលចំនួន ២ ដែលអ្នកមិនគួរទទួលទានទឹកនៅមុនពេលចូលគេង។ ទី ១ គឺវាអាចបណ្ដាលឲ្យអ្នកជួបប្រទះនូវបញ្ហាជាច្រើនក្នុងការគេងដូចជា គេងមិនលក់ គេងមិនស្ងប់ ឬគេងភ្ញាក់ៗ។ ឱកាសនៃការឈឺនោមពេលយប់នឹងកើនឡើងច្រើនដងជាធម្មតា មិនត្រឹមតែប៉ុណ្ណឹងទេ ចំពោះមនុស្សមួយចំនួននៅពេលដែលភ្ញាក់ដឹងខ្លួនហើយ គឺមិនងាយនឹងគេងលក់វិញឡើយ។ ហេតុផលមួយទៀតនោះ គឺជាធម្មតាក្រលៀនរបស់ពួកយើងធ្វើការយឺតយ៉ាវណាស់នៅពេលយប់ បើប្រៀបធៀបទៅនឹងពេលថ្ងៃនោះហើយជាមូលហេតុដែលអ្នកអាចសម្គាល់ឃើញការហើមមុខ ក៏ដូចជាអវយវៈដទៃទៀតនៅពេលព្រឹកឡើង។

២. កំឡុងពេលហាត់ប្រាណខ្លាំងក្លា ៖ យោងតាមអ្នកវិទ្យាសាស្ត្រជាច្រើនបានឲ្យដឹងថា ការទទួលទានទឹកច្រើនពេកក្នុងកំឡុងពេលហាត់ប្រាណអាចបង្កឲ្យកើតមានផលប៉ះពាល់អវិជ្ជមានជាច្រើន។ អំឡុងពេលធ្វើលំហាត់ប្រាណខ្លាំងក្លាណាមួយ សីតុណ្ហភាពរាងកាយរបស់មនុស្សនឹងកើនឡើងដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាក្តៅ។ ប៉ុន្តែការទទួលទានទឹកច្រើនដើម្បីឲ្យទទួលបានអារម្មណ៍ថាត្រជាក់វិញនោះ គឺមានតែអាចបណ្ដាលឲ្យរាងកាយបាត់បង់ជាតិអេឡិចត្រូលីត្រប៉ុណ្ណោះ។ ជាលទ្ធផលនៃការបាត់បង់ជាតិអេឡិចត្រូលីត្រអ្នកអាចនឹងទទួលរងបញ្ហាមួយចំនួនដូចជា ឈឺក្បាល ចង្អោរចង់ក្អួត និងវិលមុខ។ លើសពីនេះទៅទៀត ការទទួលទានទឹកច្រើនពេកអាចបង្ករគ្រោះថ្នាក់ដល់អ្នកដែលមានជំងឺបេះដូង ដោយសារតែវាបង្កើននូវសម្ពាធឈាមបេះដូង។ នោះហើយជាមូលហេតុដែលគ្រូពេទ្យជាច្រើនតែងណែនាំឲ្យអ្នកទទួលទានទឹកតែនៅក្រោយពេលហាត់ប្រាណរួច។

៣. ប្រសិនបើទឹកនោមរបស់អ្នកស្លេកពណ៌ ៖ ទឹកនោមដែលថ្លាគ្មានពណ៌តែម្ដង គឺជាសញ្ញាមួយនៃការលើសជាតិទឹក។ អ្នកប្រហែលជាបានទទួលទានទឹកច្រើនពេកក្នុងកំឡុងពេលពេញមួយថ្ងៃ បើទោះបីជាមិនមានអារម្មណ៍ថាស្រេកក៏ដោយ។ ការទទួលទានទឹកហួសប្រមាណអាចបណ្ដាលឲ្យកម្រិតសូដ្យូមចុះទាបដែលនាំឲ្យកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរមួយចំនួនរួមទាំងបញ្ហានៃការគាំងបេះដូងផងដែរ។

៤. បំបាត់ហឹរ ៖ អ្នកមិនគួរទទួលទានទឹក បន្ទាប់ពីទទួលទានអាហារហឹរឡើយ ក៏ព្រោះអារម្មណ៍ក្ដៅហឹរខ្លាំងត្រូវបានបង្កឡើងដោយសារម៉ូលេគុលឈ្មោះថា
capsaicin។ សារធាតុនេះមិនអាចត្រូវរំលាយ ឬកាត់បន្ថយជាមួយនឹងទឹកធម្មតាឡើយ។ ប៉ុន្តែទឹកដោះគោ គឺមានប្រសិទ្ធភាពខ្ពស់បំផុតដើម្បីលុបបំបាត់ ឬបន្ថយសារធាតុហឹរ capsaicin។ ដូច្នេះប្រសិនបើអ្នកចង់បំបាត់អាការៈហឹរដោយការទទួលទានទឹកធម្មតានោះ គឺមិនអាចជួយអ្វីបានឡើយ។ វាមានតែធ្វើឲ្យសារជាតិ
ហឹររាលដាលពេញមាត់ ហើយកាន់តែហឹរខ្លាំឡើងៗប៉ុណ្ណោះ។

៥. ភ្លាមៗ នៅមុនពេល កំឡុងពេល ឬក្រោយពេលទទួលទានអាហារ ៖ ការទទួលទានទឹកកំឡុងពេលទទួលទានអាហារអាចបណ្ដាលឲ្យកើតមានបញ្ហាលំបាកក្នុងការរំលាយអាហារ។ បញ្ហានេះកើតឡើងដោយសារតែនៅក្នុងមាត់របស់យើងផលិតទឹកមាត់ជាមួយនឹងអង់ស៊ីមដែលមានសារៈសំខាន់ចាំបាច់សម្រាប់ដំណើរការនៃការរំលាយអាហារបានល្អ។ ការទទួលទានកំឡុងពេលអាហារ គឺធ្វើឲ្យដំណើរនៃការបញ្ចេញ ឬផលិតទឹកមាត់ថយចុះ សម្រាប់ហេតុផលនេះអាហារដែលមិនត្រូវបានរំលាយម្ដងពេលស្ថិតនៅក្នុងមាត់នឹងធ្លាក់ចូលទៅក្នុងរាងកាយ ហើយអាចប្រែជាជាតិពុល សូម្បីតែខណៈពេលនោះអ្នកកំពុងទទួលទានអាហារដែលមានសុខភាពល្អក៏ដោយ។ សូមចាំថាការទទួលទានទឹកត្រជាក់ ឬភេសជ្ជៈមានជាតិអាល់កុល គឺកាត់តែធ្វើឲ្យស្ថានភាពអាក្រក់ទៅៗ។

៦. ទឹកដែលចេញពីសមុទ្រ ៖ មនុស្សគ្រប់គ្នាដឹងថា ទឹកសមុទ្រ គឺមិនអាចយកមកទទួលទានដូចទឹកធម្មតាបានឡើយ ប៉ុន្តែមានមនុស្សមិនច្រើននាក់ទេដែលដឹងថា ហេតុអ្វីបានជាវាមិនគួរត្រូវបានគេយកមកទទួលទាន ហើយថាតើមានផលប៉ះពាល់អ្វីខ្លះចំពោះសុខភាព? ចម្លើយនោះ គឺទឹកសមុទ្រភាគច្រើនមានផ្ទុកមេរោគដែលចេញពីមនុស្សនៅពេលដែលពួកគេទៅលេងទឹក។ ណាមួយទឹកសមុទ្រ គឺមានជាតិប្រៃដោយវាផ្ទុកបរិមាណអំបិលច្រើនដែលអាចនឹងធ្វើឲ្យរាងកាយទទួលរងបញ្ហានៃការខ្សោះជាតិទឹកធ្ងន់ធ្ងរ។

៧. ប្រសិនបើអ្នកបានទទួលទានទឹកច្រើនហើយពេញមួយថ្ងៃមកនេះ ៖ ការទទួលទឹកច្រើនពេកអាចបង្ករគ្រោះថ្នាក់ដល់តម្រងនោមរបស់អ្នក ក៏ព្រោះតែត្រូវទទួលបន្ទុកហួសប្រមាណ។ ការទទួលទានទឹកច្រើនពេកក៏ប៉ះពាល់ទៅដល់ចាត់ចែងគ្រប់គ្រងសមាសធាតុសំខាន់ៗនៅក្នុងឈាមផងដែរ៕
ប្រភព ៖ Brightside
- Share This Post:






