ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខ្លាចកូនប្រលងធ្លាក់! ឪពុកម្តាយសម្រុកនាំគ្នាមកដុតក្រដាសសែនមុខមណ្ឌលប្រលង សុំឲ្យកូនប្រលងជាប់

    BY Khmernote Media June 8, 2019
    ខ្លាចកូនប្រលងធ្លាក់! ឪពុកម្តាយសម្រុកនាំគ្នាមកដុតក្រដាសសែនមុខមណ្ឌលប្រលង សុំឲ្យកូនប្រលងជាប់

    ចិន៖ ការប្រលងថ្នាក់ជាតិ ដើម្បីជ្រើសរើសបេក្ខជនចូលរៀនថ្នាក់សាកលវិទ្យាល័យ ឬហៅថាការប្រលង “Gaokao” ក្នុងប្រទេសចិននឹងត្រូវបានគេរៀបចំឡើងនៅថ្ងៃស្អែកនេះ ខណៈដែលការប្រលងនេះជាទូទៅមានបេក្ខជនចូលរួមប្រលងរាប់លាននាក់ក្នុងមួយឆ្នាំៗ។ ការប្រលងនេះពិតជាសំខាន់ណាស់សម្រាប់បេក្ខជនម្នាក់ៗ ព្រោះថាលទ្ធផលជាប់ ឬធ្លាក់នៃការប្រលងនេះគឺជាកត្តាកំណត់ប្រភេទការងារដែលបេក្ខជននឹងត្រូវធ្វើពេញមួយជីវិតរបស់ពួកគេ។ ដោយសារតែការប្រលងសំខាន់ដូចនេះហើយ ទើបទាំងបេក្ខជន និងម្តាយឪពុករបស់ពួកគេមានការព្រួយបារម្ភខ្លាំងណាស់ចំពោះការប្រលងនេះ។

    សកម្មភាពមួយដែលត្រូវបានគេកត់សម្គាល់នោះគឺថា មុនថ្ងៃប្រលងមួយថ្ងៃ គេឃើញមានម្តាយឪពុករបស់បេក្ខជនជាច្រើននាក់បាននាំគ្នាទៅដុតក្រដាសសែននៅមុខមណ្ឌលប្រលង ដើម្បីបួងសួងសុំសេចក្តីសុខ និងសុំឲ្យកូនពួកគាត់ប្រលងជាប់ ប៉ុន្តែការដុតនេះបង្កឲ្យភ្លើងឆេះយ៉ាងខ្លាំងរហូតដល់ប្រធានមណ្ឌលប្រលងត្រូវហៅសន្តិសុខឲ្យមកជួយធ្វើអន្តរាគមន៍បញ្ឈប់សកម្មភាពនេះទៀតផង។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបាននាំគ្នារិះគន់ថា ក្រដាសសែនគេប្រើសម្រាប់ដុតឧទ្ទិសដល់ព្រលឹងដូនតា ដែលបានស្លាប់ មិនមែនប្រើសម្រាប់ដុតឧទ្ទិសដល់បេក្ខជនប្រលងនោះឡើយ៕

    អត្ថបទ៖ភក្តី

    ប្រភព៖shanghai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay