មនុស្ស ១២នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ភ្លើងឆេះអគារមួយកន្លែងនៅប្រទេសចិន
- BY
- Pheakdey
- December 10, 2025
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះអគារមួយកន្លែងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១០ ខែធ្នូ។ រហូតមកទល់នឹងពេលនេះអាជ្ញាធរចិននៅមិនទាន់អាចបង្ហាញអត្ថអញ្ញាណពិតប្រាកដរបស់ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នេះនៅឡើយទេ។

ប្រភពខាងលើបានបន្តថា អគារដែលជាកន្លែងកើតហេតុនេះគឺជាអគារលំនៅដ្ឋានកម្ពស់ ៤ជាន់ មានទីតាំងស្ថិតនៅក្នុងទីក្រុង Shantou ភាគខាងត្បូងប្រទេសចិន។ អគ្គិភ័យបានចាប់ផ្តើមឆាបឆេះនៅម៉ោងប្រមាណជា ៩ និង ២០នាទីយប់ នៃថ្ងៃទី ៩ ខែធ្នូ ហើយអាជ្ញាធរបានប្រើប្រាស់ពេលប្រមាណជា ៤០នាទី ទើបអាចពន្លត់ភ្លើងបានទាំងស្រុង។ រហូតមកទល់នឹងពេលនេះអាជ្ញាធរចិននៅមិនទាន់អាចកំណត់ចំពោះមូលហេតុ និងអ្នកទទួលខុសត្រូវចំពោះករណីខាងលើនេះបាននៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើងដោយប៉ូលិសជំនាញ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:







