ខ្មែរណូត

ស្វែងរក

  • សង្គម

    ជប៉ុន ជួយសាងសង់សាលាភាពជាអ្នកដឹកនាំ ថែមទាំងឲ្យ កុមារកម្ពុជា ចូលសិក្សាដោយមិនចាំបាច់បង់ប្រាក់

    BY Khmernote Media June 11, 2019
    ជប៉ុន ជួយសាងសង់សាលាភាពជាអ្នកដឹកនាំ ថែមទាំងឲ្យ កុមារកម្ពុជា ចូលសិក្សាដោយមិនចាំបាច់បង់ប្រាក់

    ពិធីសម្ពោធសាលាភាពជាអ្នកដឹកនាំនៃមូលនិធិ CIESF ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន និង ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលរួមអបអរសារទរពិធីសម្ពោធនេះ។

    សាលាភាពជាអ្នកដឹកនាំនៃមូលនិធិ CIESF ស្ថិតនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ អ្វីដែលគួរឲ្យរំភើបនោះគឺការចូលរៀននៅសាលានេះមិនតម្រូវឲ្យបង់ប្រាក់ឡើយ។ សាលាភាពជាអ្នកដឹកនាំរបស់មូលនិធិស៊ីសេហ្វ CIESF គឺជាសាលារៀនគំរូមួយដែលមានស្ដង់ដារសិក្សាបែបប្រទេសជប៉ុន បណ្ដុះបណ្ដាលសិស្សចាប់ពីថ្នាក់មតេយ្យ រហូតដល់អនុវិទ្យាល័យ ដោយផ្ដោតលើចំណេះដឹង បញ្ញាស្មារតី ជំនាញ ដែលនាំឲ្យក្មេងៗក្លាយជាទំពាំងស្នងឬស្សីដ៏ល្អ និងក្លាយជាអ្នកដឹកនាំដ៏ប្រសើរក្នុងថ្ងៃអនាគត។

    CIESF គឺជាអង្គការក្រៅរដ្ឋាភិបាលជប៉ុនមួយដែលផ្តោតទៅលើការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។ CIESF ផ្តល់ឲ្យយុវជនកម្ពុជានូវបរិយាកាសល្អសម្រាប់ការសិក្សារបស់ពួកគេ។ សិស្សានុសិស្សនៅសាលានេះរីករាយណាស់ដែលអាចរៀនសូត្របានច្រើននៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាពនិងផាសុកភាព៕

    ប្រភព​៖ ស្ថានទូតជប៉ុននៅកម្ពុជា

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay