ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងស្រីតូចម្នាក់មីញ៉ូបភ្នែកជិត៩០០ដឺក្រេ ដោយសារឪពុកម្តាយទម្លាប់ឲ្យមើលទូរស័ព្ទរាល់ថ្ងៃ

    BY Khmernote Media June 12, 2019
    ក្មេងស្រីតូចម្នាក់មីញ៉ូបភ្នែកជិត៩០០ដឺក្រេ ដោយសារឪពុកម្តាយទម្លាប់ឲ្យមើលទូរស័ព្ទរាល់ថ្ងៃ

    ចិន៖ ក្មេងស្រីអាយុ ២ ឆ្នាំម្នាក់ត្រូវបានគេរាយការណ៍ថា មានបញ្ហាមីញ៉ូបភ្នែកយ៉ាងខ្លាំងរហូតដល់ជិត៩០០ដឺក្រេ បន្ទាប់ពីក្មេងស្រីរូបនោះមានទម្លាប់មើលទូរស័ព្ទក្នុងរយៈពេលយូរជាប្រចាំ។ ក្មេងស្រីរងគ្រោះមានឈ្មោះថា Xiao Man រស់នៅក្នុងភាគខាងលិចប្រទេសចិន ហើយនាងមានទម្លាប់មើលទូរស័ព្ទតាំងពីមានអាយុ ១ ឆ្នាំមកម្លះ។ បើតាមសំដីរបស់ឪពុកម្តាយនាងបានឲ្យដឹង​ថា Xiao Man​ ជាក្មេងកាច និងយំជាច្រើនដងក្នុងមួយថ្ងៃៗ ហើយរាល់ពេលដែលនាងយំទាល់តែនាងបានមើលទូរស័ព្ទទើបបាត់។ យូរៗទៅសកម្មភាពនេះក៏បានក្លាយជាទម្លាប់ ដែលអនុញ្ញាតឲ្យក្មេងស្រី Xiao Man ត្រូវចំណាយពេលជាច្រើនម៉ោងដើម្បីមើលទូរស័ព្ទ។

    រហូតមកទល់នឹងពេលនេះនាងត្រូវបានវេជ្ជបណ្ឌិតរកឃើញថា មានបញ្ហាមីញ៉ូបភ្នែកជិត ៩០០ ដឺក្រេ ហើយនាងត្រូវពាក់វ៉ែនតាជំនួយភ្នែកជាប្រចាំផងដែរ បើមិនដូច្នោះទេនាងមើលអ្វីមិនឃើញឡើយ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះមានក្មេងជាច្រើនប្រឈមនឹងការកើតមានបញ្ហាមីញ៉ូបភ្នែកព្រោះតែទម្លាប់មើលទូរស័ព្ទក្នុងរយៈពេលយូរតាំងពីពួកគេនៅមានអាយុតិចនៅឡើយ។ ដើម្បីបង្ការបញ្ហានេះសូមឪពុកម្តាយទាំងអស់ត្រូវព្យាយាមគ្រប់គ្រងពេលវេលាសម្រាប់កូនតូចៗ មើលទូរស័ព្ទឲ្យបានកាន់តែតិចគឺកាន់តែល្អសម្រាប់សុខភាពភ្នែក។

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay