ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី សំណូមពរឲ្យស្ថាប័នពាក់ព័ន្ធពិនិត្យបញ្ហាមួយនេះ ក្រោយកើតមានគ្រោះថ្នាក់រថយន្តរអិលធ្លាក់ផ្លូវនៅក្បែរតំបន់ចំការដូងប្រេង

    BY Khmernote Media June 12, 2019
    ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី សំណូមពរឲ្យស្ថាប័នពាក់ព័ន្ធពិនិត្យបញ្ហាមួយនេះ ក្រោយកើតមានគ្រោះថ្នាក់រថយន្តរអិលធ្លាក់ផ្លូវនៅក្បែរតំបន់ចំការដូងប្រេង

    ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានឲ្យដឹងថាកាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្ណាំ២០១៩ មានករណីគ្រោះ​ថ្នាក់​ចរាចរណ៍​នៅតាម​បណ្ដោយ​ផ្លូវ​បណ្ឌិត​ម៉ុង​ ឫទ្ធី​(កែវផុស​)​ ខេត្ត​ព្រះសីហនុ ដោយរថយន្តដឹកថ្ម ដែលបានកែច្នៃពីដឹកបានត្រឹមតែ៥តោន ទៅជា៣០តោន បានរអិលថយក្រោយ នៅម្តុំចំការដូងប្រេង។

    ដោយយោងតាមហ្វេសប៊ុកផេក ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានសរសេររៀបរាប់ថា៖ “ព្រលឹម​ថ្ងៃ​អង្គារ៍​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៩​ មានគ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ករណី​នៅតាម​បណ្ដោយ​ផ្លូវ​បណ្ឌិត​ម៉ុង​ ឫទ្ធី​(កែវផុស​)​ ខេត្ត​ព្រះសីហនុ​ បេីតាម​អ្នក​បច្ចេកទេស​ទៅពិនិត្យ​មេីល​ឃេីញថា​រថយន្ត​នេះ​កែច្នៃ​ខុស​បច្ចេកទេស​ដោយសារ​តែ​កំណេីតដេីម​របស់​រថយន្ត​ដឹកបានតែ​ ៥តោនតែ​ប៉ុណ្ណោះ​ជាក់ស្ដែង​រថយន្ដ​នេះ​ដឹកថ្ម​រហូតដល់ទៅ​ ៣០តោនឯណោះ​។ ដល់ពេលឡេីង​ចំណោតមិនរួច​ក៏រអិលថយក្រោយវិញ​ សំណាងល្អ​ណាស់​ដែលគ្មាន​រថយន្ដ​ឬម៉ូតូ​នៅពីខាងក្រោ​យ​កុំអីមិនដឹងជាយ៉ាងណាទេ​។ ខ្ញុំ​សុំអោយ​ស្ថាប័ន​ជំនាញ​ដែល​ពាក់ព័ន្ធ​មេត្តា​ជួយ​ពិនិត្យ​មេីល​ ករណី​រថយន្ត​កែច្នៃ​ដូច​រថយន្ត​ខាងលេីនេះផង​”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay