អន្តរជាតិ
រំភើបណាស់! សម្តេចតេជោ ហ៊ុន សែន ផ្តល់ទឹកប្រាក់ចំនួន ៣៧០០០ដុល្លារអាមេរិក ជូនដល់ក្រុមគោព្រៃកម្ពុជា
BY Khmernote Media
June 12, 2019
ក្រោយក្រុមជម្រេីសជាតិកម្ពុជាបានត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅរសៀលនេះ ដោយបានយកជ័យជំនះមកជូនមាតុភូមិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភប្រាក់ចំនួន៣៧០០០ដុល្លារអាមេរិក ដល់គ្រូបង្វឹក និងកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា។
ដោយការមកដល់នារសៀលនេះមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងវត្តមានរបស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់ បាននាំយកថវិការបស់សម្តេច មកប្រគល់ជូនក្រុមគ្រូបង្វឹក និងកីឡាករ។ គួររំលឹកថា កម្ពុជាបានយកជ័យជម្នះលើក្រុមប៉ាគីស្ថានទាំងពីរជើង ធ្វើឲ្យក្រុមគោព្រៃកម្ពុជា ឈ្នះកៅអីមួយ ដើម្បីឡើងទៅវគ្គចែកពូលក្នុងវគ្គជម្រុះជុំទី២ជាបន្តទៀត ក្នុងការប្រកួត FIFA World Cup Qatar 2022 និង Asian Cup 2023 Qualifiers៕



ដោយ៖ ណារ៉ែន