ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ៨នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រជីវបច្ចេកវិទ្យាក្នុងប្រទេសចិន

    BY Pheakdey February 9, 2026
    មនុស្ស ៨នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រជីវបច្ចេកវិទ្យាក្នុងប្រទេសចិន

    ចិន៖ មនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះនៅក្នុងរោងចក្រមួយកន្លែងក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី ៨ ខែកុម្ភៈ។ រោងចក្រដែលជាកន្លែងកើតហេតុមានឈ្មោះថា Jiapeng ជារោងចក្រជីវបច្ចេកវិទ្យា មានទីតាំងស្ថិតនៅក្នុងខេត្ត Shanxi ភាគខាងត្បូងប្រទេសចិន។

    សូមបញ្ជាក់ជូនថា ភ្លាមៗក្រោយពេលកើតហេតុអាជ្ញាធរចិនបានរាយការណ៍ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតមានត្រឹម ៧នាក់ប៉ុណ្ណោះ ខណៈមានមនុស្សម្នាក់កំពុងបាត់ខ្លួន។ យ៉ាងណាក្តី របាយការណ៍ចុងក្រោយរបស់អាជ្ញាធរចិនបានបញ្ជាក់ថា មនុស្សម្នាក់ដែលបានបាត់ខ្លួននោះក៏បានស្លាប់បាត់បង់ជីវិតដែរ ទើបធ្វើឱ្យចំនួនជនរងគ្រោះដែលត្រូវស្លាប់បាត់បង់ជីវិតបានកើនឡើងដល់៨ នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

     

    Share This Post: