ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កាណាដាប្រកាសមិនទទួលយកសំរាមប្លាស្ទិក ដែលផ្ញើពីប្រទេសម៉ាឡេស៊ីត្រលប់មកប្រទេសខ្លួននោះទេ ដោយសារតែចំណុចមួយនេះ

    BY Khmernote Media June 14, 2019
    កាណាដាប្រកាសមិនទទួលយកសំរាមប្លាស្ទិក ដែលផ្ញើពីប្រទេសម៉ាឡេស៊ីត្រលប់មកប្រទេសខ្លួននោះទេ ដោយសារតែចំណុចមួយនេះ

    កាលពីដើមខែឧសភាឆ្នាំ ២០១៩ នេះ ម៉ាឡេស៊ីបានប្រកាសថានឹងបញ្ជូនសំរាមបា្លស្ទិកប្រមាណជា ៣,០០០ តោនត្រលប់ទៅកាន់ប្រទេសដើមវិញ ដែលប្រទេសទាំងនោះរួមមានអាមេរិក បារាំង ជប៉ុន អង់គ្លេស អូស្រ្តាលី និងកាណាដាជាដើម។ ឆ្លើយតបទៅនឹងសេចក្តីប្រកាសនេះ លោក Gabrielle Lamontagne អ្នកនាំពាក្យរបស់ក្រសួងបរិស្ថានកាណាដាបានបញ្ជាក់ថា កាណាដានឹងមិនទទួលយកសំរាម ដែលផ្ញើមកពីប្រទេសម៉ាឡេស៊ីនោះទេ ព្រោះពុំមានលិខិតបញ្ជាក់ថា សំរាមទាំងនោះបានផ្ញើចេញពីកាណាដាទៅកាន់ម៉ាឡេស៊ីឡើយ។

    យ៉ាងណាក្តី អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា កាណាដានឹងទទួលយកតែសំរាម ដែលផ្ញើត្រលប់មកពីប្រទេសហ្វីលីពីនប៉ុណ្ណោះ ព្រោះសំរាមទាំងនោះមានលិខិតបញ្ជាក់ត្រឹមត្រូវថាពិតជាបានផ្ញើចេញពីប្រទេសកាណាដាប្រាកដមែន។ សូមបញ្ជាក់ថា ប្រទេសហ្វីលីពីនក៏បានប្រកាសដែរថា នឹងផ្ញើសំរាម ១,៥ លានគីឡូក្រាម ត្រលប់ទៅកាន់ប្រទេសកាណាដាវិញ ក្រោយមានជនខិលខូចបានលួចបន្លំនាំយកសំរាមទាំងនោះចូលមកហ្វីលីពីន ក្រោមហេតុផលថា វាជាសំរាមដែលអាចកែច្នៃជាថាមពលបាន តែជាក់ស្តែងវាជាកាកសំណល់បា្លស្ទិកដែលមានគ្រោះថ្នាក់បំផុត៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay