សង្គម

ក្រុងសៀមរាបកំពុងតែតុបតែងខ្លួន ត្រៀមទទួលស្វាគមន៍ភ្ញៀវក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

BY
Khmernote Media
March 20, 2018

ខេត្តសៀមរាប៖ កាលពីរាត្រីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត​ ឃឹម​ ប៊ុនសុង​ អភិបាលខេត្តសៀមរាបបានចុះពិនិត្យការរៀបចំភ្លើងលម្អ ដើមី្បលើកសម្រស់ក្រុងប្រវត្តិសាស្ត្រសៀមរាបក្នុងឱកាស ដែលប្រជាពលរដ្ឋកម្ពុជាត្រៀមទទួលសាទរទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ដែលគ្រោងនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ។

នេះជាលើកទី៦ហើយ ក្នុងការរៀបចំនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ដែលបានប្រព្រឹត្តទៅចំនួន៥លើកមកហើយ ដែលធ្វើឲ្យមានកិត្តិសព្ទ័ប្រពៃណីជាតិបានលី្បល្បាញនៅលើពិភពលោក ព្រមទាំងទទួលបានជោគជ័យលើវិញ្ញាសារសំខាន់ៗ នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តទៀតផង៕

អត្ថបទ៖ សេម

Share This Post: