មេញ្ជាការរង PM ខេត្តកំពង់ស្ពឺ បើកឡិចស៊ីស៤៧០ទាំងស្រវឹង បុករះម៉ូតូ៤គ្រឿងរបួសធ្ងន់៤នាក់ ត្រង់ចំណុចភ្លើងស្តុបក្តាន់ពីរ
មេញ្ជាការរង PM ខេត្តកំពង់ស្ពឺ បើករថយន្តក្នុងស្ថានភាពស្រវឹងបានបុករះម៉ូតូ៤គ្រឿងបណ្តាលឲ្យរបួសធ្ងន់មនុស្ស៤នាក់ ត្រង់ចំណុចភ្លើងស្តុបក្តាន់ពីរភូមិទី១០ លើមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅវេលាម៉ោង២០និង១០នាទី ។
រថយន្តបង្កម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K1668 បើកបរដោយជនមិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែលជាង៥០ឆ្នាំ មុខរបរ ជាមេញ្ជាការរងPM ខេត្តកំពង់ស្ពឺ បើកបរក្នុងស្ថានភាពស្រវឹង (មិនព្រមសហការជាមួយសមត្ថកិច្ចនិងមិនបានផ្តល់អាសយដ្ឋាន) ដែលបានបើកបរថយន្តតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស ទិសដៅពីកើតមកលិច បើកបញ្ច្រាសរបាំងពុះចែកទ្រូងផ្លូវ និងមិនឈប់ភ្លើងស្តុបបុករះម៉ូតូចំនួន៤គ្រឿង និងរងរបួសមនុស្សចំនួន៤នាក់ (ប្រុស) សំរាកព្យាបាលនៅគ្លីនិកហុងហាក់។ ចំពោះករណីខាងលើនេះ សមត្ថកិច្ចបានសហការប្រគល់ជូនទៅការិយាលយ័ចរាចរណ៍ក្រុងទាំងអ្នកបើកបររថយន្ត និងម៉ូតូជនរងគ្រោះ៕



ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ