ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីកំពុងប្រឈមនឹងបញ្ហាខ្វះកន្លែងដាក់អ្នកទោស

    BY Khmernote Media June 19, 2019
    ម៉ាឡេស៊ីកំពុងប្រឈមនឹងបញ្ហាខ្វះកន្លែងដាក់អ្នកទោស

    សារព័ត៌មានរបស់ម៉ាឡេស៊ីបានរាយការណ៍ថា មន្ទីរឃុំឃាំង Selangor និង Kuala Lumpur ក្នុងប្រទេសម៉ាឡេស៊ីកំពុងតែជួបប្រទះនឹងបញ្ហាគ្មានកន្លែងគ្រប់គ្រាន់សម្រាប់ដាក់អ្នកទោស។ បើយោងតាមលោក​ Abd Kadir Rais នាយកគ្រប់គ្រងពន្ធនាគារខាងលើនេះបានឲ្យដឹងថា តាមស្តង់ដារមន្ទីរឃុំឃាំងអាចផ្ទុកអ្នកទោសបានត្រឹមតែ ៨,២០០ នាក់ប៉ុណ្ណោះ តែរហូតមកទល់នឹងពេលនេះអ្នកទោសមានចំនួនកើនដល់ ១១,៩០០ នាក់បាត់ទៅហើយ ដែលមានន័យថាមន្ទីរឃុំឃាំងបានផ្ទុកអ្នកទោសលើសចំនួន ៣,៧០០ នាក់។

    នាយកគ្រប់គ្រងពន្ធនាគារលើនេះបានអំពាវនាវឲ្យរដ្ឋាភិបាលជួយរកដំណោះស្រាយជាបន្ទាន់ជុំវិញបញ្ហានេះ អាចជាការសាងសង់ពន្ធនាគារបន្ថែម ឬព្យាយាមបង្វែរការកាត់ទោសឧក្រិដ្ឋជនដែលត្រូវជាប់គុកឲ្យទៅជាការទទួលទោសផ្សេងជំនួសវិញ។ នេះជាករណីដំបូងហើយដែលមន្ទីរឃុំឃាំងខាងលើនេះ ជួបប្រទះនឹងបញ្ហាដូចនេះ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay