មនុស្ស ៧នាក់បានបាត់បងជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅកាតា
កាតា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់បានស្លាប់បាត់បងជីវិតនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅក្នុងដែនទឹករបស់ប្រទេសកាតា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២២ ខែមីនា។ ឧទ្ធម្ភាគចក្រដែលបានធ្លាក់នេះគឺជាឧទ្ធម្ភាគចក្រយោធា ដែលកំពុងស្ថិតនៅក្នុងប្រតិបត្តិការណ៍ហោះហើររួមគ្នារវាងយោធានៃប្រទេសកាតា និងយោធានៃប្រទេសតួគី។

ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានជនរងគ្រោះចំនួន ៤នាក់ជាកងកម្លាំងប្រដាប់អាវុធកាតា ម្នាក់មកពីកងកម្លាំងរួមកាតា-តួកគី និង ២នាក់ផ្សេងទៀតគឺជាអ្នកបច្ចេកទេស។ យ៉ាងណាក្តី អត្តសញ្ញាណរបស់ជនរងគ្រោះមិនត្រូវបានបង្ហាញលម្អិតនោះទេ។ បើតាមអាជ្ញាធរអាកាសចរណ៍កាតាបានបញ្ជាក់ថា ឧទ្ធម្ភាគចក្របានធ្លាក់ដោយសារតែបញ្ហាបច្ចេកទេស ពោលគឺមិនមែនជាការវាយប្រហារដោយអាវុធរបស់ភាគីណាមួយនោះទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time