ចាប់ពីថ្ងៃនេះ ក្រសួងនឹងរឹតបន្តឹង ត្រួតពិនិត្យបណ្ណបើកបរតៃកុងឡានកុងតឺន័រ
- June 15, 2019
ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះតទៅ ក្រសួងបានចាប់ផ្តើមអនុវត្តយុទ្ធនាការរឹតបន្តឹងការត្រួតពិនិត្យបណ្ណបើកបរ និងលក្ខណៈបច្ចេកទេសរថយន្តធុនធ្ងន់ នៅគោលដៅ កំពង់ផែស្វយ័តភ្នំពេញ និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងនឹងអនុវត្តត្រួតពិនិត្យមើលថា អ្នកបើកបរធុនធ្ងន់ណាមានប័ណ្ណបើកបរត្រឹមត្រូវឬមិនមាន បើគ្មានទេនឹងមិនអនុញ្ញាតឲ្យចេញឬចូលកំពង់ផែឡើយ។
ក្នុងនោះមិនត្រឹមតែត្រួតពិនិត្យប័ណ្ណបើកបរនោះទេ ក្រសួងនឹងត្រួតពិនិត្យលើលក្ខណៈបច្ចេកទេសរថយន្តធុនធ្ងន់ថែមទៀត។ ដូច្នេះហើយឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការសូមអំពាវនាវ ចំពោះម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់គឺត្រួតពិនិត្យប័ណ្ណបើកបរ អ្នកបើកបររបស់ខ្លួន និងលក្ខណៈបច្ចេកទេសលើរថយន្តធុនធ្ងន់ កុំឲ្យខាងក្រសួងចុះចាប់ឃាត់ទុក និងដឹកទំនិញចេញមិនរួច៕




ដោយ៖ ណារ៉ែន
- Share This Post:






