ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ គំរាមបំផ្លាញស្ពាននិងរោងចក្រថាមពលទាំងអស់របស់អ៊ីរ៉ង់ក្នុងរយៈពេល ៤ម៉ោង បើអ៊ីរ៉ង់មិនព្រមបើកច្រកសមុទ្រហ័រមូសឡើងវិញនៅថ្ងៃស្អែកនេះ

    BY Pheakdey April 7, 2026
    លោក ដូណាល់ ត្រាំ គំរាមបំផ្លាញស្ពាននិងរោងចក្រថាមពលទាំងអស់របស់អ៊ីរ៉ង់ក្នុងរយៈពេល ៤ម៉ោង បើអ៊ីរ៉ង់មិនព្រមបើកច្រកសមុទ្រហ័រមូសឡើងវិញនៅថ្ងៃស្អែកនេះ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកគ្រោងនឹងបំផ្លាញស្ពាននិងរោងចក្រថាមពលទាំងអស់របស់អ៊ីរ៉ង់ក្នុងរយៈពេលត្រឹមតែ ៤ម៉ោង ប្រសិនបើអ៊ីរ៉ង់មិនអនុវត្តតាមការកំណត់នោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានVN Express នៅក្នុងថ្ងៃទី៧ ខែមេសា។ ការកំណត់ដែលសហរដ្ឋអាមេរិកចង់ឱ្យអ៊ីរ៉ង់អនុវត្តនោះគឺការបើកច្រកសមុទ្រហ័រមូលឡើងវិញ។

    នៅក្នុងសន្និសីទសារព័ត៌មានផ្លូវការមួយលោក ដូណាល់ ត្រាំ បានបញ្ជាក់ច្បាស់ៗថា «កងកម្លាំងអាមេរិកមានលទ្ធភាពអាចបំផ្លាញចោលប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលត្រឹមតែមួយយប់ ខណៈយប់នោះគឺយប់ថ្ងៃស្អែកនេះហើយ»។ ប្រធានាធិបតីអាមេរិករូបនេះក៏បានកំណត់ពេលវេលាជាក់លាក់សម្រាប់ឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រហ័រមូសឡើងវិញផងដែរ ពោលគឺនៅម៉ោង៨ យប់ ថ្ងៃទី៧ ខែមេសា សម្រាប់ម៉ោងនៅសហរដ្ឋអាមេរិក (ត្រូវនឹងម៉ោង ៧ព្រឹក ថ្ងៃទី៨ ខែមេសា សម្រាប់ម៉ោងក្នុងប្រទេសកម្ពុជា)៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ VN Express

     

    Share This Post: