ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូនប្រុសដាក់ថ្នាំបំពុលក្នុងទឹកពាងដើម្បីសម្លាប់អ្នកមានគុណ ព្រោះតែខឹងឪពុកផ្តាច់ WiFi មិនអាចឲ្យខ្លួនលេងហ្គេមអនឡាញ

    BY Khmernote Media June 15, 2019
    កូនប្រុសដាក់ថ្នាំបំពុលក្នុងទឹកពាងដើម្បីសម្លាប់អ្នកមានគុណ ព្រោះតែខឹងឪពុកផ្តាច់ WiFi មិនអាចឲ្យខ្លួនលេងហ្គេមអនឡាញ

    ថៃ៖ មានករណីហួសចិត្តពុំនឹកស្មានដល់ដោយ កូនប្រុសដាក់ថ្នាំបំពុលសត្វក្នុងពាងទឹកដើម្បីសម្លាប់ឪពុកម្តាយ ព្រោះតែខឹងឪពុកកាត់ផ្តាច់ WiFi មិនអាចឲ្យខ្លួនលេងហ្គេមអនឡាញ និងទាក់ទងមិត្តភក្តិបាន។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។ មូលហេតុហេតុការណ៍កើតឡើងក្រោយពេលដែលបុរសជាឪពុកបានកាត់ផ្តាច់ WiFi ក្នុងផ្ទះព្រោះតែកូនប្រុសខ្លួនដែលមានអាយុ១៩ឆ្នាំ ញៀនហ្គេមអនឡាញ និងនិយាយជាមួយមិត្តភក្តិសម្លេងឮៗបង្កក្តីរំខានដល់អ្នកជិតខាង។ ក្រោយពីទាស់ពាក្យសម្តីជាមួយឪពុករួចមកកូនប្រុសរូបនោះក៏គ្មានប្រតិកម្មអ្វីទាំងអស់។

    លុះនៅវេលាម៉ោង៣ទៀបភ្លឺ ស្ត្រីជាម្តាយបានឮសម្លេងមនុស្សដើរចេញក្រៅ ដោយកើតក្តីងឿងឆ្ងល់នាងក៏បើកទ្វារួចលបមើល ឃើញកូនប្រុសខ្លួនឈរក្បែរពាងទឹកដែលទុកប្រើប្រាស់ប្រចាំថ្ងៃ ដោយមិនដឹងថាកូនប្រុសធ្វើអ្វីនោះទេ នាងក៏ត្រលប់មកដេកវិញ។ ថ្ងៃដដែលវេលាម៉ោង៥ភ្លឺ ស្ត្រីជាម្តាយរូបនោះបានងើបឡើងដើម្បីដាំបាយ នាងក៏សង្កេតឃើញមានគ្រាប់ល្អិតៗពណ៌ស្វាយជ្រុះរាយក្បែរពាងទឹក​ និងអណ្តែតក្នុងពាង ដោយកើតក្តីងឿងឆ្ងល់មិនទុកចិត្តនាងក៏បានថតរូបទាំងនោះទុកដើម្បីសាកសួរគេ។ ក្រោយពេលកើតហេតុកូនប្រុសវ័យ១៩ឆ្នាំរូបនេះក៏បានគេចខ្លួនបាត់ ដោយពុំទទួលបានដំណឹង។

    ចំណែកស្ត្រីជាម្តាយមានការតក់ស្លុតចិត្តយ៉ាងខ្លាំង ដោយនាងបានរៀបរាប់ទាំងទឹកភ្នែកថា «ថ្ងៃខ្លះខ្ញុំក៏មានអារម្មណ៍ថានឿយហត់ តែយ៉ាងណានេះនៅតែជាកូនរបស់ខ្ញុំ។ ដុសលាងតាំងពីបាតជើងក្រហម ព្រមទាំងធ្វើគ្រប់យ៉ាងក៏ដើម្បីតែកូន តែប្រសិនបើកូនមើលមិនឃើញខ្ញុំជាម្តាយ ខ្ញុំក៏ដឹងធ្វើបែបណានោះដែរ»។ យ៉ាងណាមិញស្ត្រីជាម្តាយក៏បានអំពាវនាវឲ្យបងប្អូន និងសមត្ថកិច្ចជួយកូនប្រុសខ្លួន ជួយកែប្រែអប់រំ ព្រោះខ្លួនមិនចង់ឲ្យកូនខ្លួនក្លាយជាបែបនេះនោះទេ។ អ្នកជិតខាងក៏បានបន្ថែមថា «ពួកគេពុំដែលបានឃើញក្មេងម្នាក់នេះធ្វើអ្វីឡើយ អាយុ១៩ឆ្នាំហើយ ការងារក៏មិនមាន មិត្តភក្តិក៏មិនមានច្រើន។ មួយថ្ងៃៗសម្ងំនៅតែក្នុងផ្ទះ លេងតែហ្គេមនិងស្រែកឡូឡា បង្កការរំខានគេគ្រប់គ្នា»៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay