ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រភពព័ត៌មានបង្ហាញថា កម្ពុជា ទើបតែទិញសិទ្ធិចូលរួមប្រកួត Miss World បានសម្រេច ហើយខែតុលានេះកម្ពុជានឹងបើកការប្រកួត Miss Cambodia World ជំនាន់ទីមួយ

    BY Khmernote Media June 15, 2019
    ប្រភពព័ត៌មានបង្ហាញថា កម្ពុជា ទើបតែទិញសិទ្ធិចូលរួមប្រកួត Miss World បានសម្រេច ហើយខែតុលានេះកម្ពុជានឹងបើកការប្រកួត Miss Cambodia World ជំនាន់ទីមួយ

    មានការភ្ញាក់ផ្អើលជាខ្លាំងជាពិសេសចំពោះអ្នកគាំទ្រកម្ពុជា ដែលលេចលឺជាព័ត៌មានថា កម្ពុជា ទើបតែទិញសិទ្ធិចូលរួមប្រកួតបវរកញ្ញាពិភពលោក (Miss World) បានសម្រេច និងត្រៀមរៀបចំជ្រើសរើសអ្នកតំណាង Miss Cambodia World នៅខែតុលាខាងមុខនេះ។​ យោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេក Miss Cambodia បវរកញ្ញាកម្ពុជា បានសរសេររៀបរាប់ថា៖

    “អបអរសាទរដល់កម្ពុជា ដែលទើបនឹងទិញសិទ្ធិប្រកួត Miss World បានសម្រេច ខែតុលា ខាងមុខនេះនឹងមានព្រឹត្តិការណ៍លើកដំបូងសម្រាប់កម្ពុជា ក្នុងការប្រកួត Miss Cambodia World ជំនាន់ទីមួយ ដើម្បីជ្រើសរើស ជ័យលាភី ឈ្នះមកុដ Miss Cambodia world តំណាងកម្ពុជា ទៅចូលរួមប្រកួត Miss world 2019 ដែលមានប្រទេសថៃជាម្ចាស់ផ្ទះ។ ហើយក្នុងនោះកម្មវិធី Mr. world (ការប្រកួតសម្រស់ផ្នែកបុរស) ក៏នឹងមានវត្តមាន បេក្ខភាពកម្ពុជាមួយរូបសម្រាប់ចូលរួមប្រកួតជាលើកដំបូងសម្រាប់ឆ្នាំ២០១៩ ដែលមានហ្វីលីពីនជាម្ចាស់ផ្ទះនាចុងឆ្នាំ២០១៩ខាងមុខនេះដែរ។ អបអរសាទរការឈានទៅមុខរបស់កម្ពុជាលើការប្រកួតសម្រស់ទៅកាន់ពិភពលោក”។

    យ៉ាងណាមិញក៏មិនទាន់មានការបញ្ចាក់ថា ស្ថាប័ន ឬស្ថានីយទូរទស្សន៍ណា ដែលបានទិញសិទ្ធិចូលរួមកម្មវិធីប្រកួតសម្រស់ Miss World 2019 នេះ ដោយប្រភពខាងលើបានសុំធ្វើការលាក់ទុកសិន។ ទោះបីជាមិនទាន់មានការប្រកាសជាផ្លូវការពីស្ថាប័នណាមួយក្តី ក៏មានមហាជននៅលើបណ្តាញសង្គមជាច្រើននាក់បានសម្តែងក្តីរំភើបរីករាយ សង្ឃឹមថានឹងឃើញទង់ជាតិកម្ពុជា នៅឆាកអន្តរជាតិមួយនេះ។

    គួររំលឹកថាកម្ពុជា ក៏ធ្លាប់បានបញ្ចូនបេក្ខភាពតំណាងប្រទេសទៅចូលរួមប្រកួតបវរកញ្ញាពិភពលោក Miss world កាលពីឆ្នាំ២០០៦ ដែលកំឡុងពេលនោះប្រទេសចិនបានធ្វើជាម្ចាស់ផ្ទះ។ ពេលនោះបេក្ខភាពតំណាងគឺកញ្ញា ស៊ុន ស្រីមុំ មានកំពស់ ១ម៉ែត្រ៧៥ ដោយខាងសាលាបង្ហាញម៉ូដសាពណ៌ជាអ្នកចាត់ចែង និងរៀបចំបញ្ជូនទៅបានតែម្តងគត់ក៏លែងឃើញវត្តមានកម្ពុជានៅលើកម្មវិធី Miss World៕

    ប្រភព៖ ផេក Miss Cambodia បវរកញ្ញាកម្ពុជា

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay