សង្គម

បុរសម្នាក់សង្ស័យកម្រោលចូល វាយស្ត្រីវ័យចំណាស់នៅក្នុងវត្តអារាមឲ្យរបួសធ្ងន់ធ្ងរ

BY
Khmernote Media
June 15, 2019

ថៃ៖ មានករណីបុរសម្នាក់កម្រោលចូលខ្លួនដាល់លោកយាយវ័យជរាមួយដៃបណ្តាលឲ្យដួលសន្លប់នៅក្នុងទីវត្តអារាម។ ករណីនេះបានកើតឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៥និង៣០នាទីល្ងាច ដោយបុរសម្នាក់នោះបានមកស្នើសុំធ្វើបុណ្យសពម្តាយខ្លួននៅទីវត្ត ស្របពេលដែលមានកម្មវិធីសប្បុរសធម៌ដែលតម្រូវឲ្យមានការបិទផ្លូវពិបាកចតឡាន។

ដោយពិភាក្សាតវ៉ាគ្នាជាមួយព្រះសង្ឃ គាប់ជួនជាស្ត្រីចំណាស់ម្នាក់ដែលជាអ្នកមើលសម្អាតវត្ត និងបម្រើការក្នុងវត្តដើរមកស្រែកសួរកូនចៅខ្លួនពីការងារ។ បុរសខាងលើមានការយល់ច្រឡំក៏ដើរមកសួរគាត់ថា «តើមានបញ្ហាអ្វី?» ស្រ្តីរូបនោះក៏បានតបបដិសេធទៅវិញថា «ខ្ញុំមិនមែននិយាយសម្តៅទៅកាន់លោកទេ»។ ស្រាប់តែបុរសរូបនោះប្រែជាកម្រោលចូលខ្លួន ដាល់លោកយាយដែលមានអាយុ៦៤ឆ្នាំមួយដៃពេញទំហឹង ដួលផ្ងារក្រោយ និងបញ្ជូនទៅមន្ទីរពេទ្យ។ ក្រោយទទួលការពិនិត្យគ្រូពេទ្យបានប្រាប់ថា ស្ត្រីរងគ្រោះប៉ះពាល់ភ្នែកព្រោះតែក្បាលខាងក្រោយទង្គិចខ្លាំង ព្រមទាំងបាក់ដៃខាងឆ្វេងព្រោះឆ្អឹងខ្សោយ។ ចំណែកបុរសជាជនបង្កត្រូវបានប៉ូលីសឃាត់ខ្លួនដើម្បីបំពេញសំណុំរឿងតាមផ្លូវច្បាប់៕ អត្ថបទ៖ មេសា

Share This Post: