អន្តរជាតិ
ជំនន់ទឹកភ្លៀងនៅប្រទេសចិន បណ្តាលឱ្យមនុស្ស ៣នាក់បាត់បង់ជីវិត និង ១៧នាក់កំពុងបាត់ខ្លួន
BY Pheakdey
May 25, 2026
ចិន៖ យ៉ាងហោចណាស់មានមនុស្ស ៣នាក់បានបាត់បង់ជីវិតដោយសារទឹកជំនន់នៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុថ្ងៃទី២៥ ខែឧសភា។ ទីតាំងដែលកំពុងរងការគំរាមគំហែងពីគ្រោះទឹកជំនន់នៅពេលនេះគឺក្រុង ឆុងឈីង ដែលស្ថិតនៅប៉ែកខាងត្បូង នៃប្រទេសចិន។

បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ១៧នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ ប្រភពខាងលើបានបន្តថា ប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួនកំពុងជួបប្រទះការរំខានយ៉ាងខ្លាំង ដ្បិតភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ដែលធ្វើឱ្យកម្ពស់ទឹកជំនន់កាន់តែខ្ពស់ និងបានកាត់ផ្តាច់ផ្លូវសំខាន់ៗអស់ជាច្រើនកន្លែងផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time