ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័របានវាយប្រហារតំបន់ភាគខាងត្បូងហ្វីលីពីន និងបណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត

    BY Pheakdey June 8, 2026
    គ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័របានវាយប្រហារតំបន់ភាគខាងត្បូងហ្វីលីពីន និងបណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត

    ហ្វីលីពីន៖ យ៉ាង​ហោចណាស់មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែគ្រោះរញ្ជួយដីនៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia  នៅក្នុងថ្ងៃទី៨ ខែមិថុនា។ ទីតាំងដែលបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីខាងលើនេះ គឺតំបន់ភាគខាងត្បូង នៃប្រទេសហ្វីលីពីន។

    បើតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា គ្រោះរញ្ជួយ​ដីបានកើតឡើងនៅក្នុងកម្រិត ៧,៨រ៉ិចទ័រ ហើយក្រោយកើតមានគ្រោះរញ្ជួយដីក្រុមអ្នកជំនាញក៏ព្រមានអំពីលទ្ធភាពនៃការកើតមានរលកយក្សស៊ូណាមិបន្ថែមទៀតផងដែរ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ គ្រោះរញ្ជួយដីក៏បានបណ្តាលឱ្យអគារជាច្រើនត្រូវដួលរលំផងដែរ៕

     អត្ថបទ៖ ភក្តី

    ប្រភព៖Channel News Asia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay