អន្តរជាតិ
តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅហ្វីលីពីនកើនដល់ ១៩នាក់, របួស ១៣៤នាក់ និងកំពុងបាត់ខ្លួន ១២នាក់
BY Pheakdey
June 8, 2026
ហ្វីលីពីន៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ចំនួន ១៩នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងរសៀលថ្ងៃទី៨ ខែមិថុនា។ ចំពោះតួលេខអ្នករងរបួសទាំងធ្ងន់និងស្រាលវិញគឺមានចំនួន ១៣៤នាក់ផងដែរ។

បើតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ១២នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងតាមស្វែងរកពួកគេនៅតាមគំនរបាក់បាក់បែក។ សូមរម្លឹកជូនថា កាលពីព្រឹកមិញនេះ ទីក្រុង General Santos ដែលស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសហ្វីលីពីនបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយកម្រិត ៧,៨រ៉ិចទ័រ ខណៈក្រុងមួយនេះមានពលរដ្ឋសរុបប្រមាណជា ៧២០,០០០នាក់៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time