ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឃាត់ខ្លួនមន្រ្តីនគរបាល និងបក្ខពួកសរុប៤នាក់ ពាក់ព័ន្ធការប្រើហិង្សា លាយថ្នាំជាមួយស្រាបង្ខំឲ្យនារីបម្រើខារ៉ាអូខេ ផឹករហូតស្លាប់ម្នាក់ និងរបួស៣នាក់

    BY Khmernote Media June 17, 2019
    ឃាត់ខ្លួនមន្រ្តីនគរបាល និងបក្ខពួកសរុប៤នាក់ ពាក់ព័ន្ធការប្រើហិង្សា លាយថ្នាំជាមួយស្រាបង្ខំឲ្យនារីបម្រើខារ៉ាអូខេ ផឹករហូតស្លាប់ម្នាក់ និងរបួស៣នាក់

    នៅព្រឹកថ្ងៃទី១៧ ខែមិថុនានេះ សមត្ថកិច្ចមានទាំងកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថស្រុកលើកដែក ខេត្តកណ្តាល​ បានឡោមពទ្ធ័ និងឆែកឆេរទីតាំងហាងការ៉ាអូខេ “ម៉ីម៉ី” ដែលកើតមានករណី លាយថ្នាំ ប្រើហិង្សា បង្ខំឲ្យផឹក ស្លាប់នារីម្នាក់​ ​របួសបីនាក់ដែលថ្ងៃកើតហេតុនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង១និង៣០នាទី នៅចំណុចហាងការ៉ាអូខេ ម៉ីម៉ី បន្ទប់លេខ៧៧៧៧ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលេីកដែកខេត្តកណ្តាល។

    ដោយជនរងគ្រោះទាំង៤នាក់ ឈ្មោះ អុិច ចន្នី ភេទស្រី អាយុ១៩ឆ្នំា ជនជាតិខ្មែរ មុខរបរបុគ្គលិកការ៉ាអូខេម៉ីម៉ី បានស្លាប់។ ចំណែក ឈ្មោះ សន ស្រីនា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកការ៉អូខេម៉ីម៉ី អាការៈធ្ងន់កំពុងសង្គ្រោះបន្ទាន់, ឈ្មោះ រ៉ា សំណាង ភេទ ស្រី អាយុ​២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកការ៉ាអូខេ ម៉ីម៉ី រងគ្រោះ និង ឈ្មោះ ជា​ សម្ផស្ស ភេទស្រី​ អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិកការ៉ាអូខេម៉ីម៉ី រងគ្រោះ។

    ជនជនសង្ស័យ៥នាក់ មាន ឈ្មោះ ទឹម វឌ្ឍនៈ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ(ឃាត់ខ្លួន), ឈ្មោះ​ចន្រ្តា វណ្ណះ ភេទ ប្រុស អាយុ​៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ(ឃាត់ខ្លួន), កែវ វឌ្ឍនៈពូន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលច្រកទា្វអន្តរជាតិក្អមសំណរ (ឃាត់ខ្លួន), វ៉ាន់ ជីវ័ន្ត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (ឃាត់ខ្លួន) និង ឈ្មោះ ​វណ្ណា ភេទប្រុស អាយុ២៩ឆ្នំា ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី(គេចខ្លួន)។

    ក្នុងការឡោមព័ទ្ធទីតាំងខាងលើសមត្ថកិច្ចចាប់បានវត្ថុតាងមាន ថ្នាំម្សៅពណ៌សស្រអាប់​​១កញ្ចប់តូច(ពុំដឹងជាថ្នាំអ្វី), ដបទឹកសុទ្ធវីតាល់​មានបន្សល់ទឹកថ្នាំពណ៌លឿង(ពុំដឹងថ្នាំអ្វី) និងសំបកកញ្ចប់កៅអៀករូបខ្លាពណ៌លឿង(ចំនួន០១)។ ក្រោយសមត្ថកិច្ចមកដល់ ក៏ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ៤នាក់ យកទៅសួរនាំបន្តទៀត៕

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay