ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រលំដំបូលធ្នឹមបេតុងនៅតំបន់ ឆាណាថោន បាងកក បណ្តាលអោយបុរសម្នាក់បានបាត់បង់ជីវិត

    BY Pheakdey June 22, 2026
    រលំដំបូលធ្នឹមបេតុងនៅតំបន់ ឆាណាថោន បាងកក  បណ្តាលអោយបុរសម្នាក់បានបាត់បង់ជីវិត

    ថៃ៖ នៅសុខៗស្រាប់តែមានផ្នែកខ្លះនៃអគារមួយខ្នងបានបាក់ធ្លាក់ចុះមកលើផ្លូវសាធារណៈ និងបណ្តាលឱ្យបុរសម្នាក់ត្រូវស្លាប់ភ្លាមៗ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time ។ អគារដែលជាកន្លែងកើតហេតុនោះគឺជាអគារចាស់មួយខ្នង មានទីទាំងនៅជិតវត្ត Traimit Withayaram Worawihan ក្នុងទីក្រុងបាងកក នៃប្រទេសថៃ។

    បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សម្នាក់ត្រូវស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមានរថយន្តចំនួន ៣គ្រឿង បានរងនូវការខូតខាត ហើយក្នុងនោះមានរថយន្ត ១គ្រឿងបានរងនូវការខូតស្ទើរតែទាំងស្រុងផងដែរ  ប្រភពខាងលើបានបន្តថា គ្រោះថ្នាក់បានកើតឡើងដោយភាពចៃដន្យ ដ្បិតអគារមានអាយុកាលចាស់ណាស់ទៅហើយ ខណៈអាជ្ញាធរមិនដែលបានត្រួតពិនិត្យពីកម្រិតសុវត្ថិភាពរបស់អគារឱ្យបានត្រឹមត្រូវនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay