អន្តរជាតិ
វេណេស៊ុយអេឡា រងការវាយប្រហារដោយគ្រោះរញ្ជួយកម្រិតធ្ងន់ធ្ងរចំនួន ២ បន្តបន្ទាប់គ្នា និងបណ្តាលឱ្យមានអគារជាច្រើនត្រូវដួលរលំ
BY Pheakdey
June 25, 2026
វេណេស៊ុយអេឡា៖ ប្រទេសវេណេស៊ុយអេឡាបានរងការវាយប្រហារដោយគ្រោះរញ្ជួយកម្រិតធ្ងន់ធ្ងរចំនួន ២ ដង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២៥ ខែមិថុនា។ គ្រោះរញ្ជួយដីទី ១ បានកើតឡើងក្នុងកម្រិត ៧,២រ៉ិចទ័រ និងបានកើតឡើងនៅក្នុងតំបន់ភាគខាងលិចនៃទីក្រុង Caracas។

បន្ទាប់ពីកើតមានគ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រមិនដល់មួយនាទីផង ស្រាប់តែមានការរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័របានកើតឡើងបន្ថែមទៀត។ គ្រោះរញ្ជួយដីទាំង ២ដងនេះ បានបណ្តាលឱ្យមានអគារជាច្រើនត្រូវដួលរលំ ខណៈរបាយការណ៍ជាក់ស្តែងនៃចំនួនអ្នកស្លាប់ និងអ្នករងរបួសនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។ យ៉ាងណាក្តី យោងតាមការព្យាករណ៍របស់ US Geological Survey បានបង្ហាញថា តួលេខអ្នកស្លាប់អាចចំនួន លើសពី ១០,០០០នាក់៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ BBC