ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    របាយការណ៍មួយបង្ហាញថា៖ លោក ដូណាល់ ត្រាំ អាចរកប្រាក់ចំណូលបានជាង ១,៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥

    BY Pheakdey July 1, 2026
    របាយការណ៍មួយបង្ហាញថា៖ លោក ដូណាល់ ត្រាំ អាចរកប្រាក់ចំណូលបានជាង ១,៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥

    អាមេរិក៖ របាយការណ៍មួយបង្ហាញថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចរកប្រាក់ចំណូលបានយ៉ាងហោចណាស់ ១,៤ពាន់លានដុល្លារ កាលពីឆ្នាំ២០២៥ កន្លងទៅ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា ប្រាក់ចំណូលរបស់លោក ដូណាល់ ត្រាំ គឺបានមកពីប្រភពជាច្រើនរួមមានទាំងអាជីវកម្មទាក់ទងនឹងរូបិយប័ណ្ណគ្រីបតូ និង Memecoin ផងដែរ។

    នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុកម្រាស់ ៩២៧ទំព័រ ដែលចេញផ្សាយដោយការិយាល័យសីលធម៌របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្ហាញពីប្រភពប្រាក់ចំណូលសំខាន់ៗរបស់លោក ដូណាល់ ត្រាំ ដូចខាងក្រោមនេះ៖

    -ទទួលបានប្រាក់​ជាង ៥៩៤ លាន​ដុល្លារ ពី​​ការលក់របស់ក្រុមហ៊ុន​រូបិយប័ណ្ណ​គ្រីបតូ World Liberty Financial ខណៈនៅក្នុងក្រុមហ៊ុននេះក៏មានលោក ដូណាល់ ត្រាំ និងកូនប្រុសរបស់គាត់ជាសហស្ថាបនិកផងដែរ

    -ទទួលបានប្រាក់ជាង ៦៣៦ លានដុល្លារ ពីក្រុមហ៊ុន CIC Digital LLC ដែលជាអាជីវកម្មរូបិយប័ណ្ណ Memecoin

    -ទទួលបានប្រាក់ ១៧០លានដុល្លារ ពីក្រុមហ៊ុន Stablecoin Holdco

    -ក្រៅពីប្រភពប្រាក់ចំណូលសំខាន់ៗខាងលើនេះ លោក ដូណាល់ ត្រាំ ក៏មានក្រុមហ៊ុន សណ្ឋាគារ រមណីដ្ឋាន និងក្រុមហ៊ុនអចលនទ្រព្យជាច្រើនផ្សេងទៀតផងដែរ។

    ប្រភពខាងលើបានបន្តថា បន្ថែមដោយប្រាក់ចំណូលជាង ១,៤ពាន់លានដុល្លារនេះ គឺគិតត្រឹមពេលនេះទ្រព្យសរុបរបស់លោក ដូណាល់ ត្រាំ មានប្រមាណជា ៧,៦ពាន់លានដុល្លារ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay