ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមផ្តើមអនុវត្តច្បាប់ពិន័យអ្នកចែករំលែកព័ត៌មានខុសច្បាប់លើ Facebook ជាប្រាក់រហូតដល់ជិត ២,០០០ដុល្លារ

    BY Pheakdey July 3, 2026
    វៀតណាមផ្តើមអនុវត្តច្បាប់ពិន័យអ្នកចែករំលែកព័ត៌មានខុសច្បាប់លើ Facebook ជាប្រាក់រហូតដល់ជិត ២,០០០ដុល្លារ

    វៀតណាម៖ ប្រទេសវៀតណាមផ្តើមអនុវត្តច្បាប់ពិន័យអ្នកចែករំលែកព័ត៌មានខុសច្បាប់នៅលើបណ្តាញសង្គម Facebook ជាប្រាក់រហូតដល់ជិត ២,០០០ដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Vietnam Net នៅក្នុងថ្ងៃទី២ ខែកក្កដា។ ច្បាប់ថ្មីនេះត្រូវបានចូលជាធរមាននៅថ្ងៃទី១ ខែកក្កដា ក្រោមក្រឹត្យលេខ 174/2026/ND-CP ខណៈរដ្ឋបាលនៅក្នុងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ គឺជាអ្នកគ្រប់គ្រងការពិន័យ។

    យោងតាមមាត្រា ៩៥​ នៅក្នុងច្បាប់ថ្មីខាងលើនេះបានកំណត់ការពិ​ន័យតាមលក្ខខណ្ឌដូចខាងក្រោម៖

    -ម្ចាស់គណនី Facebook, ម្ចាស់ Channel បង្កើតមាតិកាគ្រប់ទម្រង់, ម្ចាស់ទំព័រសហគមន៍ និងអ្នកគ្រប់គ្រងក្រុមសហគមន៍​នៅលើបណ្តាញសង្គមនឹងត្រូវពិន័យជាប្រាក់ចន្លោះពី ២០-៣០លានដុង (៧៦៥-១,១៤៥ ដុល្លារ) ប្រសិនបើពួកគេបានបង្ហោះព័ត៌មានខុសច្បាប់ ចែករំលែកព័ត៌មានខុសច្បាប់ មិនលុបចោលព័ត៌មានខុសច្បាប់ និងរារាំងការលុបចោលព័ត៌មានខុសច្បាប់ ឬព័ត៌មានដែលមានខ្លឹមសារប៉ះពាល់ដល់សិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់អង្គការ បុគ្គល ឬមានខ្លឹមសារបង្កគ្រោះថ្នាក់ដល់កុមារ។

    -ប្រាក់ពិន័យនឹងកើនដល់ ៥០លានដុង (១,៩១០ដុល្លារ) ប្រសិនបើព័ត៌មានដែលបានបង្ហោះ ឬចែករំលែកនៅក្នុងបណ្តាញសង្គមទាំងនោះ មានខ្លឹមសារបង្ខូចប្រវត្តិសាស្ត្រ បដិសេធសមិទ្ធផលបដិវត្តន៍ ធ្វើឱ្យខូចឯកភាពជាតិ ប្រមាថសាសនា លើកកម្ពស់ការរើសអើងភេទ ឬការរើសអើងពូជសាសន៍៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  Vietnam Net

    Share This Post:
    MPO4D jitutoto mpo4d Mpoplay