ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្យុះភ្លៀងនៅភាគកណ្តាលប្រទេសចិន បណ្តាលឱ្យមនុស្ស ៨នាក់បាត់បង់ជីវិត

    BY Pheakdey July 7, 2026
    ព្យុះភ្លៀងនៅភាគកណ្តាលប្រទេសចិន បណ្តាលឱ្យមនុស្ស ៨នាក់បាត់បង់ជីវិត

    ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតដោយសារព្យុះភ្លៀងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៧ ខែកក្កដា។ តំបន់ដែលកំពុងរងការគំរាមគំហែងដោយគ្រោះធម្មជាតិនៅពេលនេះគឺខេត្ត Hubei ភាគកណ្តាល នៃប្រទេសចិន។

    បើតាមមជ្ឈមណ្ឌលឧតុនិយមជាតិចិនបានបញ្ជាក់ថា ព្យុះភ្លៀងបានបោកបក់ក្នុងល្បឿន ១៤៩គីឡូម៉ែត្រនៅក្នុងមួយម៉ោង ហើយត្រូវធ្វើដំណើរឆ្លងកាត់ក្រុងសំខាន់ៗមួយចំនួនក្នុងខេត្ត Hubei រួមមានក្រុង Huangshi ក្រុង Huanggang ក្រុង Ezhou និងក្រុង Xianning នៅក្នុងរយៈពេលជាច្រើនថ្ងៃបន្ថែមទៀត។ ប្រភពខាងលើបានបន្តថា គ្រោះថ្នាក់ផ្សេងៗ និងចំនួនជនរងគ្រោះអាចបន្តកើនឡើង ខណៈនៅក្នុងខេត្ត Hubei ទាំងមូលគឺមានប្រជាពលរដ្ឋសរុបប្រមាណជា ២០០លាននាក់កំពុងរស់នៅ៕

     អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay