មកទៀតហើយត្រៀមខ្លួន! ភ្លៀងនឹងធ្លាក់មួយសប្តាហ៍ពេញចាប់ពីស្អែកនេះទៅ
- June 19, 2019
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយលើប្រទេសឡាវ និងវៀតណាម ជាមួយនឹងរបបខ្យល់មូសុងនិរតីបក់ក្នុងកម្រិតមធ្យម ដែលលក្ខណៈបែបនេះ នឹងបង្កឲ្យស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២០-២៦ ខែមិថុនា ឆ្នាំ២០១៩ មានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរនៅបណ្តាខេត្ត-ក្រុងនៅតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ ហើយក៏មានផ្នែកខ្លះមានភ្លៀងខ្លាំងផងដែរ។ ចំណែកឯបណ្តាខេត្តនៅតំបន់ខ្ពង់រាបភាគខាងជើង និងឦសាន ក៏នឹងមានភ្លៀងផងដែរ តែក្នុងកម្រិតពីខ្សោយទៅមធ្យម។ រីឯបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តកើតមាន ពិសេសតំបន់ទំនាបកណ្តាល៕

អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






