ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មហាសេដ្ឋីហុងកុង សុខចិត្តបរិច្ចាគប្រាក់ជិត ៦០ លានដុល្លារទៅឲ្យមហាវិទ្យាល័យ ដើម្បីឲ្យនិស្សិតបានរៀន៤ឆ្នាំ ដោយមិនបាច់អស់លុយសូម្បីមួយសេន

    BY Khmernote Media June 19, 2019
    មហាសេដ្ឋីហុងកុង សុខចិត្តបរិច្ចាគប្រាក់ជិត ៦០ លានដុល្លារទៅឲ្យមហាវិទ្យាល័យ ដើម្បីឲ្យនិស្សិតបានរៀន៤ឆ្នាំ ដោយមិនបាច់អស់លុយសូម្បីមួយសេន

    លោក លី កាស៊ីង ដែលជាមហាសេដ្ឋីមានជាងគេនៅក្នុងពិភពលោកលំដាប់ទី ២៩ និងជាអ្នកមានជាងគេបំផុតនៅក្នុងហុងកុងបានប្រកាសថា គាត់នឹងបរិច្ចាគប្រាក់ជិត ៦០ លានដុល្លារ សម្រាប់ផ្គត់ផ្គង់ការសិក្សារបស់និស្សិតថ្នាក់បរិញ្ញាបត្រក្នុងរយៈពេល ៤ ឆ្នាំពេញតែម្តង។ សាកលវិទ្យាល័យដែលនឹងទទួលបានប្រាក់បរិច្ចាគនេះគឺសាកលវិទ្យាល័យ Shantou ដែលស្ថិតនៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ហើយសាកលវិទ្យាល័យមួយនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៨១ ក្រោយការជួយជ្រោមជ្រែងពីសំណាក់លោក លី កាស៊ីង ផងដែរ។

    លោក លី កាស៊ីង ដែលមានវ័យ ៩០ ឆ្នាំ បានប្រកាសជាសាធារណៈថា គាត់នឹងធ្វើការបរិច្ចាគប្រាក់ ១០០ លានយន់ (១៤,៤ លានដុល្លារ) ក្នុងមួយឆ្នាំ សរុបរយៈពេល ៤ ឆ្នាំគឺ ៤០០ លានយន់ (៥៧,៤ លានដុល្លារ) សម្រាប់ផ្គត់ផ្គង់ការសិក្សាថ្នាក់បរិញ្ញាបត្រពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ។ លោក លី កាស៊ីង បានបញ្ជាក់ផងដែរថា គាត់បានសម្រេចចូលនិវត្តន៍ពីការងាររបស់គាត់ហើយដោយទុកឲ្យកូនប្រុសជាអ្នកបន្តវេន ហើយសម្រាប់គាត់វិញគឺនឹងផ្តោតតែលើការងារសប្បុរសធម៌ប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay