តែប៉ុណ្ណេះអាជីវកររងគ្រោះ ដោយសារអគ្គិភ័យឆាបឆេះផ្សារច្បារអំពៅមានសង្ឃឹមវិញហើយ
- March 21, 2018
រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញនេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពផ្សារច្បារអំពៅម្ដងទៀត ក្នងខណ្ឌច្បារអំពៅ ដែលតូបទាំងនេះត្រូវបានបំផ្លាញដោយគ្រោះអគ្គីភ័យកាលពីរាត្រីថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។
ឯកឧត្តមអភិបាលរាជធានីបានពាំនាំការផ្ដាំសួរសុខទុក្ខ និងនាំមកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនដល់អាជីវករផ្សារច្បារអំពៅរួមមាន៖
១. ការជួយកសាងឡើងវិញដំបូលរួមនៃផ្សារដែលត្រូវបានបំផ្លាញដោយអគ្គីភ័យ
២. ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធជុំវិញផ្សារ
៣. ចាក់បេតុង និងរៀបចំផ្លូវក្នុងផ្សារ។









រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






