ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គិត​ត្រឹម​ថ្ងៃ​ទី១៨​ មិថុនា​ ​អ្នកបើកកង់៣នៅ​ភ្នំពេញ​ជាង​៨​ពាន់​នាក់​បាន​ទៅ​រៀន​ច្បាប់​ចរាចរណ៍​ ហើយប្រឡងជាប់បានប័ណ្ណបើកបរជាង២ពាន់នាក់

    BY Khmernote Media June 19, 2019
    គិត​ត្រឹម​ថ្ងៃ​ទី១៨​ មិថុនា​ ​អ្នកបើកកង់៣នៅ​ភ្នំពេញ​ជាង​៨​ពាន់​នាក់​បាន​ទៅ​រៀន​ច្បាប់​ចរាចរណ៍​ ហើយប្រឡងជាប់បានប័ណ្ណបើកបរជាង២ពាន់នាក់

    ​វគ្គ​បណ្តុះបណ្តាល​ចរាចរ​ផ្លូវគោក​ដោយ​ឥតគិតថ្លៃ សម្រាប់​បងប្អូន​អ្នកបើកបរ​ត្រីចក្រយានយន្ត និង​ទោចក្រយានយន្ត​រ៉ឺម៉ក​សណ្តោង​ ដើម្បីត្រៀមប្រឡងយកប័ណ្ណបើកបរ ​ត្រូវ​បាន​ធ្វើឡើង​រៀងរាល់ថ្ងៃ​សៅរ៍ មកទល់ពេលនេះមាន​បេក្ខជន​ដែល​ប្រឡង​ជាប់​បានប័ណ្ណបើកបរ​ចំនួន២៧៩៣នាក់​។ នេះបើយោងតាមការបញ្ចាក់របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ៖ “គិតត្រឹមថ្ងៃទី១៨​ ខែមិថុនា ឆ្នាំ២០១៩នេះ បងប្អូនជាអ្នកបើកបរត្រីចក្រយានយន្ត បានមករៀនវគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោក ដោយឥតគិតថ្លៃនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចំនួន១៥វគ្គ ស្មើនឹង ៨៤៨៧នាក់ និងបានប្រឡងជាប់ដោយទទួលប័ណ្ណបើកបរបានចំនួន ២៧៩៣នាក់”។

    គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោកដោយឥតគិតថ្លៃនេះ ប្រព្រឹត្តិទៅរៀងរាល់ថ្ងៃសៅរ៍ និងត្រូវបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ខាងមុខ។ វគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោកនេះ នឹងប្រព្រឹត្តិទៅចំនួន ២ទីតាំង ដូចខាងក្រោមៈ
    ១-នៅអង្គភាពផ្តល់ប័ណ្ណបើកបរនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ។
    ២-នៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅផ្លូវជាតិលេខ ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ៕

     

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay