ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ប្រឈមនឹងការជាប់គុក៨ ឆ្នាំ បន្ទាប់ពីលួចយករថក្រោះទៅបើកលេងពេញទីក្រុង

    BY Khmernote Media June 19, 2019
    បុរសម្នាក់ប្រឈមនឹងការជាប់គុក៨ ឆ្នាំ បន្ទាប់ពីលួចយករថក្រោះទៅបើកលេងពេញទីក្រុង

    បុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន និងប្រឈមនឹងការជាប់គុករយៈពេល ៨ ឆ្នាំ បន្ទាន់ពីគាត់បានលួចយករថពាសដែកទៅបើកលេងពេញទីក្រុង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Pajęczno ប្រទេសប៉ូឡូញ។ បុរសជាអ្នកបង្កហេតុរូបនេះមានអាយុ ៦០ ឆ្នាំ ហើយគាត់ត្រូវបានគេរកឃើញថា មានអាការស្រវឹងស្រាយ៉ាងខ្លាំង ខណៈដែលគាត់ទៅលួចយករថពាសដែកនេះមកបើកលេង។ រថពាសដែកមួយគ្រឿងនេះជាប្រភេទ T-55 ​ផលិតនៅក្នុងប្រទេសសូវៀត និងទុកសម្រាប់ប្រើប្រាស់ក្នុងពេលមានសង្រ្គាមប៉ុណ្ណោះ។

    យ៉ាងណាក្តី ក្នុងយប់កើតហេតុបុរសវ័យ ៦០ ឆ្នាំរូបនេះ បានបើករថពាសដែកពេញទីក្រុង និងបង្កឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និងភ័យខ្លាចជាខ្លាំង។ បន្តិចក្រោយមកទើបអាជ្ញាធរអាចធ្វើការឃាត់អ្នកបើកបររថពាសដែកនេះបាន និងចាប់យកគាត់ទៅកាន់ស្ថានីយ៍ប៉ូលិស។ តាមច្បាប់គាត់ត្រូវប្រឈមនឹងការជាប់គុកចំនួន ៨ ឆ្នាំ ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay