ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មន្ទីរពេទ្យបង្អែកខេត្តតាកែវ បំភ្លឺនូវករណីពេទ្យឆ្មបខេត្តតាកែវ បង្កើតកូនហើយសម្អាតមិនស្អាត មានបង់រុំរបួសនៅក្នុងដៃស្បូនអ្នកជំងឺ

    BY Khmernote Media June 19, 2019
    មន្ទីរពេទ្យបង្អែកខេត្តតាកែវ បំភ្លឺនូវករណីពេទ្យឆ្មបខេត្តតាកែវ បង្កើតកូនហើយសម្អាតមិនស្អាត មានបង់រុំរបួសនៅក្នុងដៃស្បូនអ្នកជំងឺ

    កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមដោយមានគណនីហ្វេសប៊ុកឈ្មោះ នួន ឈិន បានបង្ហាញការសោកស្តាយក្រោយពេទ្យឆ្មប នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានធ្វើការធ្វេសប្រហែស ដោយបង្កើតកូនភ្លេចយកបង់រុំរបួសពីដៃស្បូនភរិយាខ្លួនឆ្លងទន្លេ បណ្ដាលឲ្យភរិយាខ្លួនចុកពោះហើយត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ យ៉ាងណាមិញជាមួយនឹងការរិះគន់ពីសំណាក់មហាជន ខាងមន្ទីរពេទ្យបង្អែកខេត្តតាកែវ ក៏បានធ្វើការបកស្រាយ ចំពោះការលើកឡើងរបស់ឈ្មោះ នួន ឈិន ដោយមន្ទីរពេទ្យបង្អែកខេត្តតាកែវបានបំភ្លឺថា៖

    កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១១និង១០នាទីព្រឹក មានភរិយារបស់ឈ្មោះ នួន ឈិនបានធ្វើការសម្រាលកូន។ លុះដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៩ និង០៥នាទីព្រឹក ស្ត្រីសំរាលកូនក៏បានចេញពីពេទ្យដោយគ្មានការអនុញ្ញាត្តពីគ្រូពេទ្យក្នុងផ្នែកសម្ភព។ ក្នុងករណីសម្រាលកូនរបស់ស្ត្រីរូបនេះ គឺសម្រាលដោយមានកាត់ទ្វារមាស (Episiotomy) និងបូមជំនួយ (Ventouse delivery) ដូច្នេះដំណើរការសម្រាល មានការហូរឈាមខុសធម្មតា។ តាមបច្ចេកទេសគ្រូពេទ្យ ឬឆ្មបដែលផ្តល់ការសម្រាលត្រូវធ្វើការញាត់កុំប្រេស (បង់រុំរបួស) ដើម្បីឃាត់ឈាម ដោយទុករយៈពេលជាមធ្យមពី ២៤ ទៅ៤៨ម៉ោង។

    សូមបញ្ជាក់ថាស្ត្រីរូបនេះបានលួចរត់ទៅមុន ប៉ុន្តែមុនរត់បានសន្យាថា នឹងរកពេទ្យឆ្មបមកសំអាតតាមក្រោយ តែផ្ទុយទៅវិញគាត់មិនបានហៅពេទ្យមកសំអាតទេ គាត់សំអាតដោយខ្លួនគាត់ដោយយកបានកុំប្រេស២ដុំ។ ក្រុមគ្រួសារអ្នកជម្ងឺបានទុកអ្នកជម្ងឺរហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ដោយមានអាការៈចុកពោះខ្លាំងទើបរត់រកពេទ្យ។ ដូច្នេះតបតាមការលើកឡើងពីឈ្មោះ នួន ឈិន ខាងលើ មន្ទីរពេទ្យពិតជាមានការសោកស្តាយជាខ្លាំង និងមិនអាចទទួលយកបាន។ ម្យ៉ាងវិញទៀតការលើកឡើងខាងលើវាផ្ទុយទៅនឹងបច្ចេកទេសពេទ្យទាំងស្រុង ជាចុងក្រោយសូមបងប្អូនក្នុងបណ្តាញសង្គមមេត្តាជ្រាប និងយោគយល់ផង៕

    ប្រភព៖មន្ទីរពេទ្យបង្អែកខេត្តតាកែវ
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay