ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បង្ហាញរបាយការណ៍ថា រយៈពេល៥ខែនៃដើមឆ្នាំ២០១៩ សមត្ថកិច្ចបង្ក្រាប​បទល្មើស​គ្រឿងញៀន​ សរុប​ជាង៣ពាន់​ករណី

    BY Khmernote Media June 20, 2019
    ​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បង្ហាញរបាយការណ៍ថា រយៈពេល៥ខែនៃដើមឆ្នាំ២០១៩ សមត្ថកិច្ចបង្ក្រាប​បទល្មើស​គ្រឿងញៀន​ សរុប​ជាង៣ពាន់​ករណី

    នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​លេខាធិការដ្ឋាន បាន​ដឹកនាំ​កិច្ចប្រជុំ​ដក​ពិសោធន៍ និង​ពង្រឹង​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅតាម​ក្លឹប​កំសាន្ត និង​កន្លែង​សប្បាយដ្ឋាន ដែលមាន​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន។​ ​

    ​គួរ​ជម្រាប​ថា គេ​សង្កេតឃើញថា មួយរយៈ​ពេល​ចុង​ក្រោយនេះ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​ក​រ​ណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​បណ្ដា​ក្លឹប​កម្សាន្ដ និង​ខារ៉ាអូខេ​ធំ​ជា​បន្ដបន្ទាប់ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត​មួយចំនួន ហើយ​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ក៏បាន​ដកហូត​គ្រឿងញៀន​ជាច្រើន ព្រមទាំង​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​ជា​បន្ដបន្ទាប់​ផងដែរ​។​

    ​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បានបញ្ជាក់​ក្នុង​របាយការណ៍​ថា រយៈពេល​០៥​ខែ ដើមឆ្នាំ​២០១៩​នេះ កងកម្លាំង​អនុវត្ត​ច្បាប់​បានធ្វើការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ​សរុប​ចំនួន​៣,៣៣៥​ករណី ឃាត់ខ្លួន​៧,០៩៧​នាក់ ចាប់យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប ៣១០.៩៨ ​គីឡូក្រាម កញ្ញា​ស្រស់​៤៧.១០៣​ដើម រួម​នឹង​មធ្យោបាយ​សម្ភារ​វត្ថុតាង​មួយចំនួនទៀត​។​

    ​ដោយឡែក លទ្ធផល​បង្ក្រាប​តាម​គោលដៅ​ក្លឹប​កំសាន្ត និង​ទីតាំង​សប្បាយដ្ឋាន ផ្អែក​តាម​របាយការណ៍​ដែល​ទទួលបាន​ពី​លេខាធិការដ្ឋាន នៃ​គណៈបញ្ជាការ​អនុវត្ត​ផែនការ​យុទ្ធនាការ​​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​លើក​ទី​៤ ​រាជធានី ខេត្ត បាន​ឲ្យ​ដឹងថា ក្នុងចំណោម​គោលដៅ​អាជីវកម្ម ក្លឹប​កំសាន្ត ទីតាំង​សប្បាយដ្ឋាន ចំនួន​៧,១១៣​ទីតាំង ត្រូវបាន​សមត្ថកិច្ច​ចុះ​ផ្សព្វផ្សាយ​អប់រំ ធ្វើ​កិច្ចសន្យា ដើម្បី​ស្នើសុំ​កិច្ចសហការ​ក្នុងការ​បង្ការ ទប់ស្កាត់​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន ៣,៧៤១​កន្លែង ស្មើនឹង​៥២% ៕

    ប្រភព៖ អគ្គស្នងការនគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay