ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកលក់ពងមាន់ បែកគំនិតយករថយន្តMercedes Benz E400 ស៊េរីទំនើប ដឹកលក់ពងមាន់ផ្អើលពេញប្រទេស

    BY Khmernote Media June 20, 2019
    អ្នកលក់ពងមាន់ បែកគំនិតយករថយន្តMercedes Benz E400 ស៊េរីទំនើប ដឹកលក់ពងមាន់ផ្អើលពេញប្រទេស

    ថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលពេញប្រទេសថៃក្រោយមានការបង្ហោះរូបអ្នកលក់ពងមាន់សម័យ២០១៩ ដោយប្រើរថយន្ត Mercedes Benz E400 ស៊េរីទំនើប។ រូបភាពរថយន្ត​ និងស្ត្រីពីររូបដែលឈរក្បែររថយន្តជាមួយតម្លៃពងមាន់ច្បាស់ៗបានបង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គមថៃ ដោយនេះគឺជាលើកដំបូងហើយដែលគេឃើញការលក់ពងមាន់ដោយប្រើរថយន្តទំនើបបែបនេះ។

    តាមរយៈប្រភពអ្នកផុសបានភ្ជាប់ជាមួយសារថា «លក់ពងសម័យថ្មី២០១៩! ដោយប្រើរថយន្ត Mercedes Benz E400 ដើម្បីបង្ហាញពិភពលោកឲ្យដឹងពីភាពអស្ចារ្យនៃប្រទេសថៃ។ ធុញនឹងការជិះបង្អួតបែបធម្មតាៗ ប្តូរមកប្រើប្រាស់រថយន្តឲ្យមានប្រយោជន៍ដោយការលក់ពងមាន់ទទួលបានប្រាក់កម្រៃ ថែមទាំងមើលទៅឡូយស៊ីវីល័យ»។ យ៉ាងណាមិញគេពុំទាន់ដឹងច្បាស់នោះទេ ថាអ្នកលក់ពងមាន់សម័យទំនើបនេះស្ថិតនៅក្នុងតំបន់ណាមួយនៃប្រទេសថៃ ដោយមហាជនភាគច្រើនគឺចាប់អារម្មណ៍នឹងការប្រើប្រាស់រថយន្តទំនើបនេះតែប៉ុណ្ណោះ៕ អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay