អន្តរជាតិ
ប្លែកទៀតហើយ! ថៃច្នៃឬស្សីប្រែក្លាយជាដៃយួរភេសជ្ជៈ ជំនួសឲ្យការប្រើប្រាស់ថង់ប្លាស្ទិកកំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំងពីសំណាក់មហាជន
BY Khmernote Media
June 20, 2019
ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃពីការប្រើប្រាស់ឬស្សីច្នៃជាដៃសម្រាប់យូរកាហ្វេតយ៉ាងស្រស់ស្អាតប្រកបដោយភាពច្នៃប្រឌិតជំនួសដោយការប្រើប្រាស់ថង់ប្លាស្ទិក។ ដៃយូរដែលកែច្នៃចេញពីឬស្សីនេះត្រូវបានល្បីសុះសាយពេញបណ្តាញសង្គមក្រោយពេលដែលទំព័រផ្លូវការរបស់ហាងកាហ្វេ ផូណាំងយ៉ង បានបង្ហោះរូបអតិថិជនខ្លួនជាមួយដៃយូរនេះ។
មហាជនថៃជាច្រើននាក់បានសម្តែងការគាំទ្រព្រោះការប្រើប្រាស់វត្ថុធាតុដើមកែច្នៃបែបនេះគឺមានប្រយោជន៍ជាច្រើន អាចជួយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ឲ្យមានការងារធ្វើ ជាពិសេសជាងនេះទៅទៀតនោះគឺដៃយូរឬស្សីនេះវាមានរឹងមាំជាប់ជាងថង់ប្លាស្ទិកដែលយើងប្រើប្រាស់នាពេលបច្ចុប្បន្ន៕






អត្ថបទ៖ មេសា