ក្រសួងសុខាភិបាល នឹងអនុវត្តការចុះទិដ្ឋាការ បញ្ជិកាឱសថ ឧបករណ៍បរិក្ខារពេទ្យ និងចុះប្រវេទន៍គ្រឿងសម្អាង តាមប្រព័ន្ធ online
ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងអំពីការអនុវត្តការចុះទិដ្ឋាការ បញ្ជិកាឱសថ ឧបករណ៍បរិក្ខារពេទ្យ និងចុះប្រវេទន៍គ្រឿងសម្អាង តាមប្រព័ន្ធ online។ ក្នុងការចុះទិដ្ឋាការនេះគោលបំណងគឺ៖ ធានាបាននូវតម្លាភាពជូនអតិថិជន និងប្រសិទ្ធភាព នៃការចុះទិដ្ឋាការ បញ្ចិកា និងប្រវេទន៍, បង្កលក្ខណៈងាយស្រួល និងឆាប់រហ័សក្នុងការផ្តល់សេវា ជូនអតិថិជន, ផ្តល់ព័ត៌មានត្រឡប់ដល់អតិថិជនបានទាន់ពេលវេល, កាត់បន្ថយការចំណាយពេលវេលា និងថវិការបស់អថិថិជន, គ្រប់ឯកសារទាំងអស់របស់អតិថិជន ត្រូវបានរក្សាទុកជាការសម្ងាត់ និងមានសុវត្ថិភាពខ្ពស់ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការគ្រប់គ្រងឱសថ និងអតិថិជនអាចទទួលបានព័ត៌មានឆាប់រហ័ស។
ក្នុងនោះក្រសួងសុខាភិបាល នឹងអនុវត្តប្រើប្រព័ន្ធ QR កូដ នៅលើប្រអប់ផលិតផល ឧបករណ៍បរិក្ខារពេទ្យ និងគ្រឿងសម្អាង ដែលប្រព័ន្ធនេះធានាបាននូវព័ត៌មានជាក់លាក់របស់ផលិតផល ដូចជាលេខទិដ្ឋាការ បញ្ចិកា ឬប្រវែទន៍ ប្រភពផលិតផល កាលបរិច្ឆេទផលិត និងផុតកំណត់ការប្រើប្រាស់ ឈ្មោះក្រុមហ៊ុនដែលនាំចូល និងចែកចាយ។ សូមអានសេចក្តីប្រកាសបន្ថែមនៅខាងក្រោម៖

អត្ថបទ៖ ណារ៉ែន