ក្រសួងអប់រំ សម្រេចបិទ វិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង របស់លោកឧកញ៉ា គួច ម៉េងលី តាមការស្នើសុំ
យោងតាមសេចក្តីប្រកាសរបស់ក្រសួងអបរំ យុវជន និងកីឡា បានធ្វើការឈប់ទទួលស្គាល់វិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង របស់លោកឧកញ៉ា គួច ម៉េងលី ដែលមានទីតាំងអគារលេខ ២១៧ ABCD ផ្លូវ២៤៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងនោះផងដែលក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏បានធ្វើការជូនដំណឹងថាទាក់ទងនឹងការឈប់ទទួលស្គាល់របស់ក្រសួងអប់រំយ៉ាងដូច្នេះថា៖

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន កំពុងតែដំណើរកាសាលាអប់រំចំនួន៣សាលា រួមមាន៖
១. វិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង (សម្រាប់ការអប់រំថ្នាក់ឧត្តមសិក្សា៖បរិញ្ញាបត្ររង)
២. មជ្ឈមណ្ឌល អេ អាយ អាយ (សម្រាប់ការអប់រំថ្នាក់ភាសាអង់គ្លេស ចិន ថៃ..)
៣. សាលារៀន អន្តរទ្វីប អាមេរិកាំង (សម្រាប់ការអប់រំថ្នាក់ចំណេះទូទៅភាសាខ្មែរ “ថ្នាក់ក្រោមមត្តេយសិក្សា ដល់ថ្នាក់ទី១២)។
ហើយខាងគណៈគ្រប់គ្រងក៏បានដាក់ស្នើរសុំផ្អាកដំណើរការថ្នាក់បរិញ្ញាបត្ររង នៃវិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ប៉ុន្តែមជ្ឈមណ្ឌល អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង៥សាខា នៅដំណើរការដូចធម្មតា ៕ សូមអានបន្ថែមនៅខាងក្រោម៖



ដោយ៖ ណារ៉ែន