ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កុំចេះតែហ៊ាន! ប៉ូលិសថៃឃាត់ខ្លួនអ្នករត់តាក់ស៊ីម្នាក់ ដោយសារបន្លំគីឡូ និងគិតលុយភ្ញៀវលើសថ្លៃ

    BY Khmernote Media June 21, 2019
    កុំចេះតែហ៊ាន! ប៉ូលិសថៃឃាត់ខ្លួនអ្នករត់តាក់ស៊ីម្នាក់ ដោយសារបន្លំគីឡូ និងគិតលុយភ្ញៀវលើសថ្លៃ

    កាលពីថ្មីៗនេះ នៅឯប្រទេសថៃមានករណីឃាត់ខ្លួនបុរសអ្នករត់តាក់ស៊ីមួយរូបក្រោយពីបទលួចបន្លំគីឡូ និងគិតថ្លៃលើសចំពោះភ្ញៀវ។ លោក សេវ៉យ ភុធិសាន ដែលមានវ័យ៥៧ឆ្នាំ មុខរបរជាអ្នករត់តាក់ស៊ីសាធារណៈពណ៌ផ្កាឈូក ពាក់ស្លាកលេខ ធស ៤០៧ ក្រុងថេបមហានរគរ ត្រូវបានប៉ូលីសចុះឃាត់ខ្លួនព្រមទាំងឆែកឆេររថយន្តក្រោយទទួលបានពាក្យបណ្តឹងពីភ្ញៀវបរទេសពីករណីលួចបន្លំគិតលុយលើសតម្លៃ។​

    បុរសជនជាតិអង់គ្លេសដែលមានឈ្មោះថា MR.JAMES ALEXANDER LOAKES បានដាក់ពាក្យបណ្តឹងបុរសខាងលើរូបនេះក្រោយខ្លួនបានជិះតាក់ស៊ី ចាកចេញពីព្រលានយន្តហោះសុវណ្ណភូមិ ទៅកាន់ចំណុចផ្លូវ ខាវសាន ដោយគិតថ្លៃអស់ចំនួនជិត ៤០០០ បាត។ បុរសនេះដឹងយ៉ាងច្បាស់ថាខ្លួនពិតជាត្រូវបានគេលួចបន្លំគីឡូ និងតម្លៃ ដោយការគិតថ្លៃនេះគឺវាលើសពីតម្លៃធម្មតាជាខ្លាំង។ ក្រោយទទួលពាក្យបណ្តឹងក្រុមសមត្ថកិច្ចក៏បានចុះឃាត់ខ្លួនម្ចាស់រថយន្តតាក់ស៊ីពណ៌ផ្កាឈូកមកសួរនាំព្រមទាំងពិនិត្យឆែកឆេរ រកឃើញថាតាក់ស៊ីមួយនេះត្រូវបានកែប្រែរង្វាស់ម៉ែត្រ (ប្រដាប់គិតគីឡូឡាន) ដោយដំឡើងសៀគ្វីអគ្គិសនីបង្កើនគីឡូខុសច្បាប់។

    លោក សមឆាយ រាឆៈកែវ ប្រធាននាយកដ្ឋានដឹកជញ្ជូន សម្រេចឃុំខ្លួន និងផ្តល់ការណែនាំដល់ នាយ សេវ៉យ ភុធិសាន ចំនួន៣ម៉ោង ព្រមទាំងពិន័យជាសាច់ប្រាក់ ២០០០ បាត ពីបទលួចកែគីឡូម៉ែត្ររថយន្ត និង ៥០០០ បាត ពីបទកេងបន្លំតម្លៃចំពោះភ្ញៀវ ជាមួយការព្យួរអាជ្ញាប័ណ្ណមិនឲ្យបើកបររយៈពេល៣ខែ៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay