ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងស្រីម្នាក់ស្ទើរតែបាក់កស្លាប់ ដោយសារកៀបក្បាលក្នុងប្រលោះជណ្តើរយន្ត ជាមួយនឹងជញ្ជាំង

    BY Khmernote Media June 22, 2019
    ក្មេងស្រីម្នាក់ស្ទើរតែបាក់កស្លាប់ ដោយសារកៀបក្បាលក្នុងប្រលោះជណ្តើរយន្ត ជាមួយនឹងជញ្ជាំង

    ក្មេងស្រីម្នាក់រងគ្រោះស្ទើរតែបាក់កស្លាប់ ក្រោយនាងបានអើតកចេញពីជណ្តើរយន្ត ហើយក៏ត្រូវកៀបក្បាលក្នុងប្រលោះជណ្តើរយន្តជាមួយនឹងជញ្ជាំង។​ ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្សារទំនើបមួយកន្លែងក្នុងក្រុង Jiangxi ​ខេត្ត Jingdezhen ប្រទេសចិន។ តាមរយៈវីដេអូបានបង្ហាញថា ក្មេងស្រីរងគ្រោះបានឡើងជិះជណ្តើរយន្តយ៉ាងសប្បាយរីករាយ ហើយបន្តិចក្រោយមកនាងក៏អើតកចេញក្រៅ និងមិនបានចាប់អារម្មណ៍ថាមានជញ្ជាំងនៅពីលើ ហើយក៏ត្រូវកៀបក្បាលជាប់តែម្តង។ ហេតុការណ៍នេះបានធ្វើឲ្យក្មេងស្រីរងគ្រោះបែកក្បាល ហើយករបស់នាងក៏មានរបួសខ្លាំងណាស់ដែរ តែមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះ ដូចក្នុងវីដេអូខាងក្រោម៖

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay