សង្គម

មិនគួរសោះខំធ្វើដំណើរទៅជួយអ្នកក្រីក្រ តែត្រឡប់មកវិញបែរជាជួបគ្រោះថ្នាក់តាមផ្លូវ

BY
Khmernote Media
June 21, 2019

ពិតជារឿងមួយគួរឲ្យសោកស្តាយដោយមានសប្បុរសជន២រូប បានធ្វើដំណើរមកផ្តល់អំណោយដល់ស្ត្រីចំណាស់ ដែលពិការ និងរស់នៅម្នាក់ឯង នៅខេត្តកំពង់ស្ពឺ ក៏ស្រាប់តែបានជួបគ្រោះថ្នាក់ចរាចរណ៍ពេលត្រឡប់មកវិញ។ ដោយជនរងគ្រោះ២រូបមានឈ្មោះSiek Bunnary និង សុិន​ សាវន​ បានឲ្យដឹងថាមុនពេលកើតហេតុ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ពួកលោកបានយកថវិកាសប្បុរសជន ទៅជូនមីងផលដែលពិការភាព ម្តាយសុំទានចិញ្ចឹមបានស្លាប់បាត់ គាត់នៅម្នាក់ឯង នៅភូមិជើងភ្នំ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ពេលត្រឡប់មកវិញដល់ចំណុចគីឡូលេខ៧១ និង៧០ ផ្លូវជាតិលេខ៤ ប្រហែលម៉ោង៥ល្ងាច ក៏បានពើតនឹងកុងតឺនឺ ហើយលោកក៏គេច និងជាន់ហ្វ្រាំង ក៏បានទៅបុកដើមស្តៅដ៏ធំមួយបណ្តាលអោយខ្ទេចឡានទាំងស្រុង ដាច់កង់ បាក់តួ បាក់ដំបូល និងអ្វីផ្សេងៗខ្ទេច។ ចំណែកលោកនិងមិត្តភក្តិរួមដំណើរមិនមានរបួសទេ តែរបស់របរបានបាត់អស់។ ក្នុងនោះជនរងគ្រោះជាម្ចាស់រថយន្តក៏បានអំពាវសូម​បងប្អូន​សប្បុរសជន​ ឲ្យជួយជាថវិកាក្នុងការជួសជុលរថយន្ត និងក្នុងការចំណាយព្យាបាលរបួសផង៕

ប្រភព៖ លោក Siek Bunnary
ដោយ៖ ណារ៉ែន

Share This Post: