សម្តេចតេជោ ប្រាប់មូលហេតុពីការដកតំណែងរបស់លោកថៃ រតនៈសត្យា
កាលពីពេលកន្លងទៅថ្មីៗនេះ លោក ថៃ នរៈសត្យា ត្រូវបានបញ្ចប់មុខតំណែងជារដ្ឋលេខាធិការក្រសួងវប្បធម៌ ដោយមហាជនមានការសង្ស័យថា រឿងរ៉ាវផ្ទៃក្នុងគ្រួសាររបស់លោកនេះហេីយនាំឱ្យឈានដល់ការបញ្ចប់មុខតំណែង។ យ៉ាងណាមិញក៏មានការលើកឡើងទៀតថា ការដកតំណែងនេះដោយសារមានការពាក់ព័ន្ធជាមួយនឹងលោក ដួង តារា អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ផងដែរ។
យ៉ាងណាមិញ លោក ដួង តារា ក៏បានធ្វើការបង្ហាញជូនដល់មហាជននូវសាររបស់ សម្តេចតេជោ ហ៊ុនសែន ដែលបង្ហាញថា ការដកតំណែងលោក ថៃ នរៈសត្យា អតីតរដ្ឋលេខាធិការ ពីក្រសួងវប្បធម៍ មិនជាប់ពាក់ព័ន្ធជាមួយនឹងរូបលោកឡើយ។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលលោក ដួង តារា បានបង្ហោះនៅខាងលើហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួន៖
“នៅ១ម៉ោងមុននេះ នៅក្នុងផេកខ្ញុំបាទ គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ច្បាស់អំពីមូលហេតុនៃការដក លោក ថៃ នរៈសត្យា អតីតរដ្ឋលេខាធិការ ពីក្រសួងវប្បធម៍ ដែលមានខ្លឹមសារដើមទាំងស្រុងខាងក្រោមៈ
Hun Sen: សុំកុំប្រកែកគ្នានិងចោទប្រកាន់គ្នាពីរឿង លោកថៃ នរៈសត្យាត្រូវដកចេញពីដំណែង។ក្នុងឋានះជានាយករដ្ឋមន្ត្រីខ្ញុំមិនមានការចាំបាច់សួរយោបល់អ្នកណាទាំងអស់លើការ ដកតំណែងនេះ។ ការដកតំណែងរបស់គាត់គឺចង់អោយថ្នាក់ដឹកនាំក្រសួងវប្បធម៏ មានភាពស្អាតស្អំ។ ពួកអ្នកប្រពន្ធច្រើនត្រូវបានដកចេញជាបន្តបន្ទាប់និងបន្តដកចេញនៅពេលខាងមុខ។នេះជាអភិក្រមទី៥គឺការ(វះកាត់)”៕



អត្ថបទ៖ ណារ៉ែន