ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មាតាបិតាគ្រប់រូបគួរប្រយ័ត្ន! ក្មេងស្រីគួរឲ្យស្រលាញ់ម្នាក់ ត្រូវអស់ជីវិតដោយសារតែធុងទឹកដែលប្រើប្រាស់រាល់ថ្ងៃ

    BY Khmernote Media June 22, 2019
    មាតាបិតាគ្រប់រូបគួរប្រយ័ត្ន! ក្មេងស្រីគួរឲ្យស្រលាញ់ម្នាក់ ត្រូវអស់ជីវិតដោយសារតែធុងទឹកដែលប្រើប្រាស់រាល់ថ្ងៃ

    ជារឿងគួរឲ្យសោកស្តាយដោយមានករណីក្មេងស្រីមួយរូបដាំដូងឈ្លក់ទឹកស្លាប់នៅក្នុងធុងទឹក។ តាមរយៈប្រភពគណនីហ្វេសប៊ុកដែលមានឈ្មោះថា Laty Surpris បានរៀបរាប់ឲ្យដឹងថា «ម៉ោង ១និង ៣០នាទីយប់ លឺសំលេងទូរស័ព្ទរោទិ៍ ដឹងហើយថាមិនមែនដំណឹងល្អ ប្រាកដណាស់ជាដំណឹងអាក្រក់ តែយើងត្រូវតែដឹង។

    ម៉ាក់អ៊ុំពិតជាសោកស្តាយណាស់សំរាប់ក្មួយ យប់ថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៩ ក្មួយនីកា បានលាចាកលោកទៅ ដោយសារតែលង់ទឹកធុង។ បើមានជាតិក្រោយមែនសូមកុំអោយក្មួយអភ័ព្វដូចជាតិនេះទៀត។ សូមមាតាបិតាគ្រប់រូប សូមប្រុងប្រយ័ត្នអោយមែនទែន ធុងទឹកដែលយើងប្រើប្រាស់រាល់ថ្ងៃ សុទ្ធតែមានគ្រោះថ្នាក់ដល់កូនៗ បើមានធុងហើយនៅទឹកតិចៗ នោះ ក្មេងៗឈោងដួសទឹក ប្រឹងឈោង ទាល់តែក្បាលដាំដូងដល់បាតធុង ហើយគ្មានវិធីនឹងរើបំរាស់ ជាហេតុធ្វើអោយក្មេងឈ្លក់ទឹកស្លាប់ បើមានក្មេងតូចៗ គួរកុំប្រើធុងជាការល្អ បើប្រើធុងត្រូវតែធុងខ្ពស់ៗ ហើយដាក់ទឹកអោយពេញ ដែលក្មេងមិនអាចដួស រឺ ឈោង បាន ការពារថែទាំកូនៗអោយបានល្អ»៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay