សង្គម

ក្រោយប្រជាពលរដ្ឋរិះគន់អោយដកដំណែង អភិបាលខេត្ត ព្រះសីហនុ ស្រាប់តែសម្តេចតេជោ ឆ្លើយតបវិញថា….

BY
Khmernote Media
June 22, 2019

ករណីដ៏រន្ធត់ធ្វើអោយផ្អើលពេញប្រទេសកម្ពុជា ខណៈដែលហេតុការណ៍គ្រោះថ្នាក់បាក់រលំអាគារ ៧ជាន់រាបដល់ដី នៅខេត្តព្រះសីហនុនេះកើតមានលើកដំបូងនៅកម្ពុជា ព្រោះតែស្រុកខ្មែរយើងមិនធ្លាប់មានគ្រោះរញ្ជួយដីដូចប្រទេសគេនោះឡើយ ប៉ុន្តែការបាក់រលំអាគារកំពស់ខ្ពស់នេះ កើតចេញពីការសាងសង់ខ្វះបច្ចេកទេស និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ បើទោះបីជារដ្ឋបាលខេត្តបានចុះធ្វើការហាមឃាត់២ដងរួចមកហើយក្តី ក៏មិនអាចអនុវត្តន៍ច្បាប់លើម្ចាស់អាគារដែលជាជនជាតិចិន មានប្រាក់រាប់លានដុល្លារនេះបានឡើយ។

ក្នុងនោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហោះសារនៅលើទំព័រ Facebook ផ្លូវការរបស់សម្តេចពីប្រទេសថៃ មកថា៖ “នៅក្នុងពេលដែលខ្ញុំចេញដំណើរមកចូលរួមប្រជុំកំពូលអាស៊ាននៅប្រទេសថៃថ្ងៃទី ២២ មិថុនា នេះ ក៏មានឧប្បទ្ទេវហតុបាក់រលំអាគារសំណង់កំពុងសាសង់នៅក្រុងព្រះសីហនុ ដែលបណ្តាលអោយពលរដ្ឋស្លាប់ និងរបួសមួយចំនួន។ ជាបន្ទាន់នេះ ខ្ញុំបានបញ្ជាអោយអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធចុះជួយសង្រ្គោះអាយុជីវិតពលរដ្ឋដែលត្រូវបានអាគារបាក់រលំសង្កត់ ហើយដែលមកទល់ម៉ោង៥:០០ល្ងាចនេះ គឺមានអ្នករបួសប្រមាណ ២៣នាក់ និងស្លាប់ ៧នាក់ ហើយដំណើរការសង្គ្រោះអាយុជីវិតពលរដ្ឋគឺកំពុងធ្វើបន្ត។ ខ្ញុំសូមចូលរួមសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់អាយុជីវិតពលរដ្ឋ ដោយសារកាធ្វេសប្រហែសរបស់ក្រុមហ៊ុនសាងសង់ដែលបណ្តាលអោយមានគ្រោះថ្នាក់កើតឡើងបែបនេះ។ ទោះបីខ្ញុំជាប់ប្រជុំក៍ដោយក៍ខ្ញុំនៅ តែតាមដាននូវដំណើរការរុករក និងសង្រ្គោះដែលយប់នេះត្រូវធ្វើ ទាំងយប់បន្តទៀត។”

ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះគឺ មហាជនដែលជាប្រជាពលរដ្ឋខ្មែរ ស្ទើរទូទាំងប្រទេស បានធ្វើការរិះគន់ និងសំណូមពរដល់សម្តេចតេជោ អោយធ្វើការដកដំណែងអភិបាលខេត្តព្រះសីហនុ ដែលមិនអាចធ្វើការហាមឃាត់ម្ចាស់អាគារ ដ៏ខ្ពស់នេះបាន រហូតមានគ្រោះថ្នាក់ស្លាប់នឹងរបួសកម្មករ ជាជនជាតិខ្មែរច្រើននាក់។ ក្នុងការបកស្រាយក៏ដូចជាឆ្លើយតបពីសំណាក់មហាជន សម្តេចតេជោ ក៏បានឆ្លើយតបតាមរយៈ Comment ថា៖ “សូមកុំទាន់និយាយដល់រឿងដកឬតែងតាំងតែត្រូវផ្តោតការយកចិត្តទុកដាក់លើការរុករក និងសង្រ្គាះជាមុនសិន។ សុំការយោគយល់ពីបងប្អូនជនរួមជាតិពីកន្លែងប្រជុំអាស៊ាននៅបាងកកព្រះរាជាណាចក្រថៃ។”

Share This Post: