សង្គម

សម្តេចតេជោ ចេញសារទាំងយប់ ប្រកាសផ្តល់ថវិការដល់គ្រួសារសព ដែលស្លាប់ក្នុងហេតុការបាក់អាគារនៅកំពង់សោម ម្នាក់ ១ម៉ឺនដុល្លារ

BY
Khmernote Media
June 23, 2019

ក្នុងហេតុការណ៍ដ៏រន្ធត់នឹងលើកដំបូងបំផុតនៅកម្ពុជា គឺហេតុការណ៍បាក់រលំអាគារកំពស់៧ជាន់នៅខេត្តព្រះសីហនុ បានធ្វើអោយមានអ្នកស្លាប់កើនឡើងដល់ ១៣នាក់ គិតត្រឹមម៉ោង ១១ និង ២០នាទីយប់ និងអ្នករបួស ២៣នាក់ ដែលពួកគេសុទ្ធតែជាកម្មករសំណង់នៅក្នុងអាគារខាងលើនេះ។ ខណៈពេលនេះដែរ មានការចូលរួមសង្គ្រោះនិងកាយរកមនុស្សកប់ក្នុងអាគារ ដែលបាក់រលំដល់ដី ដែលក្រុមអ្នកជួយសង្គ្រោះមានដល់ទៅជាង១ពាន់នាក់ មកពីច្រើនស្ថាប័ន ហើយក៏មានវត្តមានឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ នៅកន្លែងកើតហេតុផងដែរ។ មុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហោះសារទាំងយប់ថា នឹងផ្តល់ថវិការចំនួន១ម៉ឺនដុល្លារ ជូនដល់ក្រុមគ្រួសារសព ដើម្បីដោះស្រាយជីវភាព ក៏ដូចជាចូលរួមមរណៈទុក្ខ។ សម្តេច បានមានប្រសាសន៍នៅលើទំព័រ Facebook ផ្លូវការថា៖

“បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ សោដនាដកម្មបាក់អាគារនៅខេត្ត ព្រះសីហនុគឺជារឿងឈឺចាប់របស់ ជាតិយើងពិសេសក្រុមគ្រួសារនៃ អ្នកដែលបានបាត់បង់ជិវិតដែលជា ភរិយាឬស្វាមីឬកូនឬឪពុកម្តាយ។ល។ ដើម្បីចូលរួមមរណៈទុក្ខនិងជួយ ដល់ជីវភាពក្រុមគ្រួសារក្នុងនាម រាជរដ្ឋាភិបាលខ្ញុំសម្រេចបញ្ចេញ ថវិការជាតិជួយដល់ក្រុមគ្រួសារ អ្នកស្លាប់ក្នុងមួយនាក់៤០លានរៀល(សែសឹបលានរៀល)ឬ ១មុឺនដុល្លា(10.000$)។ សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវ ទទួលបានការព្យាបាលដោយឥត គិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋនិង ទទួលបានជំនួយក្នុងមួយនាក់ចំនួន៥លានរៀល(ប្រាំលានរៀល)។ ឯកឧត្តមប៊ិន ឈិនឧបនាយរដ្ឋមន្ត្រី ប្រចាំការនិងជារដ្ឋមន្រ្តីទីស្តីការ គណៈរដ្ឋមន្ត្រីទទួលចាត់ចែងថវិការនេះជូនបងប្អូន។ យប់នេះខ្ញុំនៅបន្តតាមដានការងារ រុករកនិងសង្រ្គោះជាមួយបងប្អូន តទៅទៀត៕”

Share This Post: