សង្គម

ស្រវឹងផង ញៀនថ្នាំផង អញ្ចឹងបានសាហាវណាស់ ដេញវ៉ៃអ្នកកាសែតពេញផ្លូវ ហើយលឺថាកូនមន្ត្រីធំទៀត ឃើញក្នុងវិដេអូ ភ្លាមៗប៉ូលីសមិនហ៊ានឃាត់សោះ

BY
Khmernote Media
June 23, 2019

បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីបង្កជម្លោះជាមួយអ្នកសារព័ត៌មាន រហូតមានការទាញដុំថ្ម និងស្បែកជើងដេញគប់អ្នកសារព័ត៌មានពេញផ្លូវបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលដែលនគរបាលចរាចរណ៍មិនហ៊ានឃាត់ខ្លួនឡើយ ព្រោះលឺថាជាកូនមន្ត្រីធំក្នុងជួររដ្ឋាភិបាល។ មិនយូរប៉ុន្មានក៏មានការបញ្ជារពីថ្នាក់លើអោយធ្វើការឃាត់ខ្លួន ជនសង្ស័យរូបនោះមកកាន់ប៉ុស្តិ៍នគរបាល ដើម្បីធ្វើការត្រួតពិនិត្ររកសារធាតុស្រវឹង និងសារធាតុញៀន។

ជាលទ្ធផលដែលក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា៖ “ករណីជនម្នាក់បង្ករហេតុដោយយកដុំថ្មគប់អ្នកកាសែតនៅផ្លូវ២៧១ ពេលនេះជនបង្ករត្រូវបានប៉ូលិសប៉ុស្តិ៍​ និងខណ្ឌ​ បានចាប់នាំខ្លួនយកទៅសាកសួរ​ និងរៀបចំសំណុំរឿងបញ្ជូនបន្តតាមនិតិវិធីទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីធ្វេីការពិនិត្យរួចជនបង្កដែលយកដុំថ្មគប់អ្នកកាសែតនៅលេីផ្លូវ២៧១​ គឺមានសារជាតិស្រវឹង​ និងសារធាតុញៀន”

អត្ថបទ៖ រំដួល

Share This Post: